​កីឡាករ​កីឡាការិនី​អាយុ​ក្រោម​១៦​ឆ្នាំ​៥​នាក់​ចេញ​ទៅ​ប្រកួត​ឌឺ​វី​ស​ខ​ប​នៅ​ប្រទេស​ស្រី​លង្កា

ចែករំលែក៖

ភ្នំពេញ​៖​ សហព័ន្ធ​កីឡា​តឺ​ន្នី​ស​កម្ពុជា​ បាន​បង្វឹក​ហាត់​កីឡាករ​កីឡាការិនី​៥​ នាក់​ក្នុង​យុទ្ធនាការ​នៃ​យុទ្ធសាស្ដ្រ​បណ្ដុះ​ បណ្ដាល​ដើម្បី​ឱ្យ​ពួក​គេ​បាន​ស្គាល់​នូវ​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​ឆាក​អន្ដរជាតិ​ ហើយ​ក្នុង​នោះ​សហព័ន្ធ​គ្រោង​បញ្ជូន​ យុវជន​របស់​ខ្លួន​ដែល​ទើប​ឡើង​ពី​កម្រិត​កុមា​រា​កុមារី​ប្រមាណ​៥​នាក់​ឱ្យទៅ​ចូល​ រួមការ​ប្រកួត​សាកល្បង​សមត្ថភាព​ ក្នុង​កម្មវិធី​ឌឺ​វី​ស​ខ​ប​កម្រិត​អាស៊ី​នៅ​ ដើមខែ​មីនា​ ឆ្នាំ​២០១៦​ខាង​មុខ​នៅ​ ប្រទេស​ស្រី​លង្កា​ ។​

​លោក​ ជា​ ពៅ​ គ្រូ​ជម្រើសជាតិ​កីឡា​ វាយ​កូន​បាល់​កម្ពុជា​និង​ជា​គ្រូបង្វឹក​ បង្គោល​ទទួល​បន្ទុក​អភិវឌ្ឍន៍​កីឡាករ​ កីឡាការិនី​ថ្នាល​របស់​សហព័ន្ធ​បានឱ្យ​ ដឹង​ថា​ យុវជន​ថ្នាល​របស់​សហព័ន្ធ​កីឡា​ វាយ​កូន​បាល់​កម្ពុជា​៥​នាក់​នឹង​ត្រូវ​បញ្ជូន​ ឱ្យទៅ​ចូលរួម​ប្រកួត​ឌឺ​វី​ស​ខ​ប​នៅ​ប្រទេស​ ស្រី​លង្កា​ក្នុង​នោះ​មាន​ ទី​១-​កីឡាករ​ឈាង​ វ​ណ្ណា​សិទ្ធ​,​ ទី​២-​កីឡាករ​ទេព​ ធី​ម៉ូ​ទី​,​ ទី​៣-​ កីឡាករ​ឃ្លាំង​ ពន្លក​,​ ទី​៤-​កីឡាការិនី​ ហួរ​ ស្រី​ពៅ​ និង​ទី​៥-​កីឡា​ការ​នី​ ហូ​ ស្រី​នុ​ច​ ពួក​គេ​៥​នាក់​នេះ​គឺ​បាន​ជ្រើសរើស​ ចេញពី​មណ្ឌលកុមារ​កំព្រា​តាម​បណ្ដា​ ខេត្ដ​ចំនួន​២​និង​កីឡាករ​៣​រូប​ផ្សេង​ទៀត​ បាន​ជ្រើសរើស​ចេញពី​ក្លិប​កីឡា​វាយ​កូន​បាល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​លោក​ ទេព​ រិ​ទ្ធី​វិ​ទ្ធ​ អគ្គលេខាធិការ​ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ ថ្លែង​ថា​ ការណ៍​ដែល​សហព័ន្ធ​វាយ​កូន​ បាល់​សម្រេច​បញ្ជូន​កីឡាករ​កីឡាការិនី​ ទើប​ឡើង​ពី​កម្រិត​កុមា​រា​កុមារី​នេះ​ឱ្យ​ មានឱកាស​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ ស្រី​លង្កា​នោះ​ព្រោះតែ​សហព័ន្ធ​ចង់​ជំរុញ​ការ​អភិ​ឌ្ឍ​សមត្ថភាព​កីឡាករ​កីឡា​កា​ រិ​នី​ថ្នាល​របស់​យើង​ឱ្យ​ស្គាល់​នូវ​បទ​ ពិសោធ​ន៏​ការ​ប្រកួត​នៅ​ក្រៅប្រទេស​។​ គឺជា​ការ​ព​ន្លឿ​ន​និង​អភិវឌ្ឍ​សមត្ថភាព​ ពួក​គេ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើ​ជា​កីឡាករ​ កីឡាការិនី​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​ កម្ពុជា​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ៕​

ses

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print