អគ្គិភ័យឆាបឆេះហាងលក់គ្រឿងសង្ហារិមយីហោ” រ៉ូយ៉ាល់ កាសា“ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិមយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍អគ្គិភ័យឆាបឆេះអគារលក់គ្រឿងសង្ហារិមខាងលើនេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិម តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេ បានឮសំឡេងស្រែកឲ្យគេជួយ ខណៈ ដែលអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសាខាងលើត្រូវបានអណ្ដាត ភ្លើងឆាបឆេះនៅជាន់ខាងលេី ។ ភ្លាមៗ នោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់កុំឲ្យមានការ ឆាបឆេះខ្លាំងជាងនេះ ហើយទន្ទឹមនឹងនេះក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដេីម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យឲ្យចេញមកជួយធ្វើ អន្តរាគមន៍បាញ់ទឹកទប់ស្កាត់កុំឱ្យឆេះរាលដាលបន្តទៀត។ ករណីអគ្គិភ័យខាងលើនេះគេមិនទាន់ដឹងថាកើតចេញមកពីអ្វីនោះទេគឺសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

យោងតាមសម្ដីមន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់បានឱ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យនេះ មានរថយន្តពន្លត់អគ្គិភ័យចាស់មួយគ្រឿងមានបញ្ហា ចាប់ហ្វ្រ័ងមិនស៊ីទៅបុករថយន្តនិងម៉ូតូ២គ្រឿងខូចខាតផងដែរ ត្រូវបានកម្លាំងអគ្គិភ័យទៅសណ្ដោងយកមកឱ្យជួយធ្វើអន្តរាគមន៍សិន ចាំដោះស្រាយគ្នាក្រោយ។ សូមសម្ដែងការគោរពចំពោះកាតព្វកិច្ចនេះដេីម្បីទទួលជោគជ័យក្នុងការបាញ់ពន្លត់ភ្លើងឱ្យរលត់ផងដែរ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះត្រូវបានកម្លាំងអធិការដ្ឋាន និងការិយាល័យពន្លត់អគ្គីភ័យខិតខំបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១១និង៣០នាទី ដោយប្រើប្រាស់រថយន្តបាញ់ពន្លត់សរុបទាំងអស់២៩គ្រឿង ៕ ដោយ៖ជី ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print