ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឱ្យលោក លីន សេងរ៉ុង ( LIN XIANGRONG ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD និងសហការី ចូលជួបសម្ដែងការគួរសម នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោកប្រធានក្រុមប្រឹក្សាក្រុមហ៊ុន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD បានមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ មក។ លោក លីន សេងរ៉ុង បានលើកឡើងថាដោយសារតែ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះមានក្រុមហ៊ុនលោកមួយដែរ។ ជាការចូលរួមចំណែកទប់ស្កាត់ការរីករាល់ជំងឺកូវីដ១៩នៅកម្ពុជា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភា នូវម៉ាស ចំនួន២០ម៉ឺន សម្រាប់ចែកជូនប្រជាពលរដ្ឋ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD នៅកម្ពុជា។ សម្តេចបានលើកឡើងថា កម្ពុជាបានបើកចំហនិងលើកទឹកចិត្តដល់ការវិយោគពីបរទេស ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើ រស់នៅក្នុងជីវភាពសមរម្យ ប្រទេសជាតិមានសុខសន្តិភាព។
សម្តេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុនបានផ្តល់ម៉ាសជូនសម្តេចសម្រាប់ចែកជូនពលរដ្ឋប្រើប្រាស់នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាល់ជំងឺកូវីដ១៩។ សម្តេចបានបញ្ជាក់ថាអំណោយនាពេលនេះ បានឆ្លុះបង្ហាញពីស្មារតីសាមគ្គីភាពនិងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន និងចាំបាច់៕
ដោយ៖ សហការី