ជុងមិនភ្លេចកុក​ តែកុកភ្លេចជុង!! ជនសង្ស័យម្នាក់ទៀតហើយ​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន​ ខណៈកំពុងលក់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយមានការចង្អុលបង្ហាញ​ និងអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានដឹកនាំ​កម្លាំងប៉ុស្ដិ៍ចុះល្បាតជាប្រចាំ​ ជាក់ស្ដែងនៅវេលាម៉ោង ៧ និង៣០នាទីយប់​ ថ្ងៃពុធ  ១០រោច ខែ អាសាឍ ឆ្នាំជូត ឯកស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០​ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច មុខសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ​ បានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមាន​ ឈ្មោះ ផេន ម៉េងអាន ភេទប្រុសអាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

លោក​នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានឲ្យដឹងទៀតថា​  ៖ នៅថ្ងៃទី១៥ ខែ កក្កដាឆ្នាំ២០២០​ វេលាម៉ោង៧ និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍ បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេី ក៏ប្រទះឃេីញជនសង្ស័យឈ្មោះផេន ម៉េងអានកំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ០១ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៍សថ្លា ចំនួន០១កញ្ចប់ថង់ធំល្មម ។

បច្ចុប្បន្ននេះ​ ជនសង្ស័យ​ ឈ្មោះ ផេន ម៉េងអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print