រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញសេចក្តីប្រកាសរួមស្តីពីគ្រោះទឹកជំនន់នៅចិន

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំអនឡាញរវាង វៀតណាមដែលជាប្រធានអាស៊ាន ឆ្នាំ​២០២០ និងបណ្តារដ្ឋមន្ត្រីការបរទេសក្នុងតំបន់បានសម្រេចចេញសេចក្តីប្រកាសរួមស្តីពីគ្រោះទឹកជំនន់នៅប្រទេសចិន។
នៅក្នុងសេចក្តីប្រកាស​ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការ​​​ ចែករំលែកនិងចូលរួម ជាមួយប្រជាជន និងរដ្ឋាភិបាលចិន​ ចំពោះការខាតបង់យ៉ាងធំធេង ដោយគ្រោះធម្មជាតិ​ ភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ ។ ពលរដ្ឋជាច្រើន ត្រូវបាត់បង់ ផ្ទះសម្បែង ទ្រព្យសម្បតិ្ដដោយសារតែទឹកជន់លិច ។​ពលរដ្ឋ រាប់លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
ចំពោះបញ្ហាទុក្ខលំបាកខាងលើ អាស៊ាន បង្ហាញពីទំនុកចិត្តថា​ចិននឹងឆ្លងផុតឧបស័គខាងលើបានឆាប់បំផុត ។ អាស៊ានបានបង្ហាញពីសាមគ្គីភាពជាមួយចិនក្នុងពេលប្រឈមនិងទុក្ខលំបាកទាំងឡាយ។
នេះជាលើកទី​៤ហើយ​នៅក្នុងឆ្នាំ​២០២០ ដេល រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញ​សេចក្តីប្រកាសរួម ស្តីពីបញ្ហាផ្សេងៗ​ទាំងក្នុងតំបន់និងលើពិភពលោក​។ សេចក្តីប្រកាសរួម កន្លងមក គឺពាក់ព័ន្ធភាពតានតឹង អាមេរិក-អ៊ីរ៉ង់ ។ ឆេះព្រៃនៅអូស្ត្រាលី បាក់អណ្តូង រ៉ែត្បូងនៅមីយ៉ាន់ម៉ា។
ពាក់ព័ន្ធគ្រោះទឹកជំនន់នៅចិន ផ្ទះពលរដ្ឋជាង ២៨ ០០០ រងការបំផ្លាញស្ទើតែទាំងស្រុង​។ ជាមួយគ្នានេះមានពលរដ្ឋ ជិត​១៥០​នាក់ស្លាប់និងបាត់ខ្លួនដោយគ្រោះទឹកជំនន់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print