ស្អែកនេះ! ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី ក្នុងពិធីបើកសម័យប្រជុំ លើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សនៃអង្គចៅក្រម

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះថា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងជាព្រះរាជាធិបតី ក្នុងពិធីបើកសម័យប្រជុំ លើកទី៣៣របស់ឧត្តមក្រុមប្រឹក្សនៃអង្គចៅក្រម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ។

សូមជម្រាបថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ថា សម័យប្រជុំលើកទី៣៣ នឹងមានរបៀបវារៈចំនួន៧ ដូចជា៖

ទី១៖ ពិនិត្យ និងសម្រេចអំពីការតែងតាំងប្រធានសាលាឧទ្ធរណ៍តំបន់ ការផ្ទេរ និងតែងតាំងប្រធាន អនុប្រធាន ចៅក្រមសាលាដំបូងរាជធានីខេត្តមួយចំនួន

ទី២៖ ពិគ្រោះយោបល់លើសំណើតែងតាំង អគ្គព្រះរាជអាជ្ញារង នៃអយ្យការអមសាលាឧទ្ធរណ៍តំបន់ ការផ្ទេរ និងតែងតាំងព្រះរាជអាជ្ញាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីខេត្ត មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ទី៣៖ ពិនិត្យ និងសម្រេចលើសំណើសុំអនុញ្ញាតច្បាប់ ទៅបន្តការសិក្សារបស់ចៅក្រមមួយរូប នៃសាលាដំបូងខេត្តកណ្តាល

ទី៤៖ ពិនិត្យ និងសម្រេចលើសំណើតែងតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រមកម្មសិក្សា ៣៩រូប

ទី៥៖ ពិគ្រោះយោបល់លើសំណើតែងតាំងស៊ុប ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារង កម្មសិក្សា ១៥រូប តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ទី៦៖ ពិនិត្យ និងសម្រេចអំពីការកំណត់ងារសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាតាមមុខតំណែង

ទី៧៖ បញ្ហាផ្សេងៗ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print