ឧកញ៉ា​ ឌួង​ ឆាយ​ រួមនិឹងភរិយា​ចុះទៅមន្ទីរពេទ្យកុមារជាតិ​ដេីម្បីពិនិត្យនិងឧបត្ថម្ភក្មេងស្រីរងគ្រោះម្នាក់​ដែលត្រូវស្ត្រីដៃដល់អារមុខ​និងដៃ​រងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រោយទទួលបានព័ត៌មានថាកុមារីរងគ្រោះអាយុ៥ឆ្នាំ​ ត្រូវបានស្ត្រីជាជនដៃដល់ម្នាក់យកកាំបិតអារដៃ​ និងផ្ទៃមុខ​បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ​
ហេីយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ​នោះ នៅវេលាម៉ោង១១យប់​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ លោកឧកញ៉ាឌួង​ ឆាយ​ រួមជាមួយភរិយា​ បានអញ្ចេីញចុះទៅដល់មន្ទីរពេទ្យ​ដេីម្បីជួយឧបត្ថម្ភ​ជាថវិកា​និងលេីកទឹកចិត្តដល់ក្រុមគ្រួសារកុមារីរងគ្រោះ​ ។

​ ក្នុងបន្ទប់សម្រាកព្យាបាល​របស់កុមារីរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យកុមារជាតិ
លោកឧកញ៉ា ឌួង​ ឆាយ​ រួមនិឹងភរិយា​បានឃេីញទុក្ខធុរៈរបស់កុមារី​ កុមារា​ពីរគ្រួសារ​ដែលកំពុងសម្រាកព្យាបាលគ្រែក្បែរគ្នា​ ដោយបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ជួយសម្រាលបន្ទុកផងដែរ​ ។

​ នៅចំពោះមុខអ្នកសារព័ត៌មាន​ លោកឧកញ៉ា ឌួង​ ឆាយ​ បានប្រាប់ឲ្យដឹងថា​ កុមារដូចជាក្រដាស​សមួយផ្ទាំង​ មិនគួរ
អ្នកបង្កប្រេីអំពេីហិង្សាលេីកុមារ​នោះទេ ព្រោះជាអំពេីខុសច្បាប់លេីកុមារ​ ហេីយរូបលោកក៏មានទឹកចិត្តអាណិតងាសូរជួយចេញថ្លៃព្យាបាល​ទាំងនៅក្នុង​ស្រុក​និងក្រៅប្រទេសថែមទៀត​ផង ។

​ គួរបញ្ចាក់ថា​ ស្រ្តីម្នាក់ជាជនសង្ស័យ​ បានខឹងក្មេងស្រីរងគ្រោះ​ ព្រោះតែយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល ហើយស្រ្តីដៃដល់ក៏បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរដើម្បីជាការសងសឹក រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន​ បង្កការភ្ញាក់
ផ្អេីលកាលពីវេលាម៉ោង៣ៈ១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម​។

​ បច្ចុប្បន្ន​ ស្ត្រីជាជនដៃដល់ខាងលេី​ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម​ កសាងសំណុំរឿង​បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ រង់ចាំអនុវត្តតាមនីតិវិធីនាពេលក្រោយ៕​ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print