រថយន្ត “គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ” បើកលឿនវាក់ជាមួយម៉ូតូមួយគ្រឿង​បួងចង្កូតទៅបុកបង្គោលភ្លើងនិងដេីមឈេីរងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងដែលជារថយន្តសម្រាប់រុករក និងសង្គ្រោះគ្រោះមហន្តរាយ បានគេចពីម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នា ជ្រុលទៅបុកបង្គោលភ្លើង និងដេីមឈេី​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ៤៨០​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ តាមសម្ដីបុរសម្នាក់មានវ័យប្រហែល៤០ឆ្នាំ​ និងជាតៃកុងរថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ រដ្ឋ 05-2-0606 បានរៀបរាប់ឲ្យដឹងថា​ មុនពេលកើតហេតុគាត់បើករថយន្តខាងលើតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីកើតមកលិច​ ពេលមកដល់ចំណុចផ្លូវកែងលេខ៤៨០​ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នាបត់ចូលផ្លូវលេខ៤៨០ ធ្វើឲ្យគាត់ជាន់ហ្រ្វ័ងមិនទាន់ក៏សម្រេចចិត្តបួងចង្កូតទៅបុកនឹងបង្គោលភ្លើងនិងដើមឈើបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច​បែបនេះទៅ ហើយជាសំណាងដែរដែលរូបគាត់និងបងប្អូនប្រជាពលរដ្ឋមិនរងរបួស​ ។

​ ក្រោយពេលកើត​ហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យនិងរៀបចំស្ទូចរថយន្តនេះយកទៅរក្សទុកបណ្តោះអាសន្ននៅការិ​យាល័យចរាចរណ៍ជើងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមក្រោយ​ ៕

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print