រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកកៀរម៉ូតូដួលបណ្តាឲ្យបុរសអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់

ចែករំលែក៖

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកកៀរម៉ូតូដួលបណ្តាឲ្យបុរសអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោង ៣រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ខាងលិចរង្វង់មូលគល់ស្ពានព្រែកព្នៅ ៥០ម៉ែត្រ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនងគ្រោះមានឈ្មោះ ផុន ចិនរ៉ា ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FF-4723 ម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង មិនចាំពណ៌មិនចាំម៉ាកនិងស្លាកលេខ បានបើកកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់ ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ ទុកម៉ូតូ និងជនរងគ្រោះនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុរួចប្រគល់សាកសព និងម៉ូតូឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print