រុស្ស៊ីជ្រើសរើសត្រូវទិសដៅតែខុសពេលវេលាក្នុងការឆ្ពោះមកកាន់អាស៊ី

ចែករំលែក៖

តាមការវិភាគរបស់អ្នកឯកទេសសេដ្ឋកិច្ច​លោក​Todd Wood នៅលើសារព័ត៌មាន​Washington Times ថារុស្សីបានស្វែងរកដៃគូនៅទ្វីបអាស៊ីដើម្បីកែតម្រង់សេដ្ឋកិច្ចគឺជាដំណើរត្រឹមត្រូវបំផុត ប៉ុន្តែខុសពេលវេលា។
សារព័ត៌មានរុស្សី​TASS បានផ្សាយថា​នៅក្នុងកិច្ចប្រជុំជាប្រចាំរបស់ក្រុម​សហប្រតិបត្តិការ​សៀងហៃ BRICS (មានប្រេស៊ីល រុស្សី ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង) ។នៅក្នុងកិច្ច​ប្រជុំនោះ​លោកពូទីនចាត់ទុកចិនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក។ជាមួយនឹងការសសើរឡើកកំពស់ខាងលើ របស់រុស្ស៊ី អ្នកឯកទេស​Todd Wood បានបញ្ចាក់ថា ទស្សនរបស់លោកពូទីន​ក៏​ដូចជាអាទិភាពនៅក្នុងការឆ្ពោះទៅកាន់តំបន់អាស៊ីផ្តោតទៅលើចិនជាដៃគូសំខាន់បំផុត ដើម្បី​កែតម្រង់សេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងតែជួបផលលំបាក។
បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចមិនជ្រួបគ្រោះអាសន្នដូចកាលពេលមុន ប៉ុន្តែការពិតសេដ្ឋកិច្ចរុស្ស៊ី​កំពុងតែប្រឈមនៅឧបបស័គ្គជាច្រើន។ ជាមួយនិងតម្លៃប្រេងបន្តធ្លាក់ចុះ ព្រមទាំងការ​ដាក់​ទណ្ឌកម្ម ពីបណ្តាប្រទេសលោកខាងលិច សេដ្ឋកិក្ចរុស្ស៊ីតាមពិតកំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។
រុស្ស៊ីបានអនុវត្តវិធីសាស្ត្រមួយចំនួនក្នុងនោះមានការកាត់បន្ថយការចំណាយទៅលើវិស័យមួយចំនួនដូចជា​សុខាភិបាល អបរំ​ប៉ុន្តែរុស្ស៊ីបានចំណាយខ្ពស់ទៅលើវិស័យយោធាវិញជាការចំា​បាច់សម្រាប់ផលប្រយោជន៍ជាតិ ទប់ទល់និងការគំរាបមកំហែងពីខាងក្រៅពិសេសគឺអង្គការ​ណាតូ។ ចំណុចទាំងនោះហើយបានធ្វើឲ្យរុស្ស៊ីត្រូវតែអនុវត្តគោលនយោបាយឆ្ពោះទៅកាន់តំ​បន់​អាស៊ីហើយរកចិនជាដៃគូដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួន។
ប៉ុន្តែ ការប្រែប្រួលនាពេលកន្លងមកបានបង្ហាញឲ្យឃើញថាទីក្រុងមូស្កូរនឹងមិនអាចទទួលបាន​ផ្លែផ្កាច្រើនពីការចាប់ដៃជាមួយទីក្រុងប៉េកាំង ដោយសារតែពេលនេះទីក្រុងប៉េ​កាំងក៏កំពុង​ជួបនៅបញ្ហាជាច្រើន ហើយសេដ្ឋកិច្ចចិនក៏ធ្លាក់ចុះជាងកាលពីឆ្នាំ​២០១៤ដែលមានរហូត​ដល់​ទៅ​៧ភាគរយ។

រុស្ស៊ីវិញបានដឹងថាខ្លួនមិនអាចចូលទៅកាន់សហគមន៍អឺរ៉ុបនោះឡើយ ទាំងនោះ​ហើយ​បាន​ធ្វើឲ្យរុស្ស៊ីចាំបាច់ត្រូវតែអនុវត្តគោលនយោបាយសេដ្ឋកិច្ចឆ្ពោះទៅទឹសខាងកើតវិញ។ រុស្ស៊ី​បានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងកើតនៅអាស៊ីភាគអាគ្នេយ៍។ ពេលនេះអាស៊ី មិនទាន់ក្លាយទៅជារបស់អ្នកណាមួយ ជាការងាយ​ស្រួល​ដល់រុស្ស៊ីអនុវត្តគោលនយោបាយសេដ្ឋកិច្ចនៅទីនេះក្រោយពេលដែលប្រឈមមុខតានតឹងជាមួយអឺរ៉ុប ពាក់ព័ន្ធការដាក់ទណ្ឌកម្ម។
ប្រទេសដែលរុស្ស៊ីត្រូវការនាពេលនេះគឺចិន និងឥណ្ឌាដែល មានពលរដ្ឋច្រើនជាង​គេបង្អស់​នៅលើពិភពលោក។ ប្រទេសទាំងពីរមានពលរដ្ឋស្មើមួយភាគ៣នៅលើពិភពលោក ជាទីផ្សារ​ដែល​មាន​សក្តានុពលបំផុតដែលរុស្ស៊ីចង់បាន។
ចំណែកចិនវិញគោលដៅសំខាន់គឺទៅកាន់អឺរ៉រប​និងអាហ្វ្រិកដើម្បីសម្រេចគោលដៅរបស់ខ្លួន​នោះដែរ ដោយមានតែអឺរ៉ុបដែលជាទីផ្សាមានសក្តានុពលសម្រាប់ផលិតផលនានារបស់ចិន។​មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកលី ឃឺជាំង បានបញ្ជាក់ថា កិច្ចប្រជុំជាប្រ​ចំាលើកទី១៧ ជាឱកាសចាប់ផ្តើមដ៏ល្អប្រសើរ ជាឱកាសជា មូលដ្ឋានចាប់ផ្តើម​នៃទំនាក់ទំនង​ដ៏ល្អប្រសើរ ជាងចិន និងអឺរ៉ុប ។ លោកលី ឃឺជាំង បញ្ជាក់ទៀតថា ចិនបានត្រៀម​លក្ខណៈ​ចូលរួមនៅក្នុងគម្រោងវិនិយោគថ្មី ជួយដល់ទីក្រុង ប្រុចស៊ែលមានក្តីសង្ឃឹមថ្មី រួចផុត​ពីការវិល​វល់នៃវិបត្តសេដ្ឋកិច្ច។
ចំពោះសហគមន៍អឺរ៉ុបវិញ មន្ត្រីអឺរ៉ុបបានបង្ហាញពីការយកចិត្ត​ទុកដាក់ដល់គម្រោងវិ​និយោគ​របស់ចិន ដើម្បីជាការកែទម្រង់មូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងចិន អឺរ៉ុប។ ចំពោះវិបត្តសេដ​កិច្ច​នៅក្នុងប្រទេសក្រិច បានក្លាយទៅជាផ្ទាំងថ្មដ៏ធំមួយសង្កត់​រាល់កិច្ចប្រជុំនានារបស់​សហ​គមន៍​អឺរ៉ុប។ ក្នុងពេលដែលអឺរ៉ុបមិនទាន់រកឃើញវិធីសាស្ត្រមានប្រសិទ្ធភាព ភាគីចិន​បាន​ប្រកាសថា បានត្រៀមលក្ខណៈ «យកស្មាទៅជួយទ្រផ្ទាំងថ្មនោះ» ។ នៅពេល​ដែលចិនយក​ចិត្តទុកដាក់ដល់វិបត្តក្នុងប្រទេសក្រិច ធ្វើឲ្យប្រធានសហគមន៍អឺរ៉ុប លោកJean Claude Juncker បានស្នើចិននិយាយវិលប្រធានបទវិញ ។
ក្រៅពីជជែកអំពីរឿងបំណុលប្រទេសក្រិច កិច្ចប្រជុំចិន អឺរ៉ុបក៏បានលើកឡើងពីជនភៀសខ្លួន បម្រែបម្រួលអាកាសធាតុ ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ស៊ីរី និងបញ្ហានៅដែន​សមុទ្រ​ចិនភាគខាងត្បូងផងដែរ ។
សារព័ត៌មាន Financial Times បានផ្សាយថា អឺរ៉ុបបានស្នើចិនពង្រីកកិច្ចសហប្រតិបត្តិ ទីក្រុង​ប៉េកាំងបង្ហាញការព្រួយបារម្ភទៅលើសន្ឋិសញ្ញា២ ស្តីពីពាណិជ្ជកម្មទំហំពិភពលោក ដែលដឹក​នាំ​ដោយអាមេរិកក្នុ ងនោះមាន TPP និង TTIP អាចធ្វើឲ្យចុះខ្សោយ​នៅឥទ្ធិពល​របស់ចិននៅ​លើ​ឆាកអន្តរជាតិ ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីក្រុមអ្នកតំណាងរាស្ត្រអាមេរិកក្នុងការសម្រេចឲ្យបាន កិច្ចពីភាក្សាស្តីពីដៃគូពាណិជ្ជកម្មឆ្លងទ្វីប TTP ។ នោះជាកិច្ចព្រមព្រៀងដ៏ធំរវាងអាមេរិក ជប៉ុន នឹងប្រទេស១០ផ្សេងទៀត ដែលមានសេដ្ឋកិច្ចខ្ពស់។ កិច្ចព្រមព្រៀង TTIP «កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងអឺរ៉ុប និងអាមេរិក» ហើយបើកិច្ចព្រមព្រៀង នោះបានអនុវត្ត ចិនពិបាកក្នុងការលូកដៃចូលតំបន់អឺរ៉ុប ។ ទាំងនោះហើយបានជាលោកលី ឃឺជាំង បញ្ជាក់ថា វិនិយោគរវាងចិន និងអឺរ៉ុបមិនទាន់អភិវឌ្ឍន៍នៅឡើយ ពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន មានតែ1,7ពាន់លានដុល្លារក្នុងមួយថ្ងៃ ចំណែកទុនវិនិយោគ ទ្វេភាគីក្នុងឆ្នាំ២០១៤ មានតែ២០ពាន់លានដុល្លារប៉ុណ្ណោះ៕

20150713-221615.jpg

...

20150713-221619.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print