សកម្មជនដើម្បីសិទ្ធរបស់ស្ត្រីនិងកុមារ នាងMalala Yousafzai ជាអ្នកធ្លាប់ទទួលបានពានរង្វាន់ណូប៊ែលសន្តិភាពក្នុងវ័យ១៧ឆ្នាំជាមនុស្សក្មេងបំផុតលើពិភពលោកដែលទទួលបានពានរង្វាន់នេះកាលពីថ្ងៃទី១៣ខែកក្កដាបានធ្វើខួបកំណើតអាយុ១៨ឆ្នាំរបស់ខ្លួននៅប្រទេសលីបង់ តាមរយការបើកសាលារៀនសម្រាប់ស្ត្រីនិងកុមារជាជនភៀសខ្លួនមកពីប្រទេសស៊ីរី។
នាងMalala កា្លយជាតំណាងនៅលើពិភពលោកក្រោយពេលដែលនាងត្រូវក្រុមតាលីបង់បាញ់សម្លាប់ពេលទៅរៀនតាមរថយន្តក្រុងនៅប្រទេសប៉ាគីស្ថានកាលពីឆ្នាំ២០១២ ដោយសារតែនាងគាំទ្រសិទ្ធទៅកាន់សាលារៀនរបស់ស្ត្រីនៅទីនោះ។ សកម្មភាពរបស់នាក្រោយមកក៏ត្រូវបានគណកម្មការពានរង្វាន់ណូប៊ែលសន្តិភាពប្រគល់ពានរង្វាន់សន្តិភាពនៅឆ្នំា២០១៤។
នាងម៉ាឡាឡាបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «ខ្ញុំសម្រេចបន្តនៅលីបង់ដោយសារតែខ្ញុំយល់ថា សម្លេងរបស់ជនភៀសខ្លួនសីរីនៅទីនេះចាំបាច់ត្រូវតែស្តាប់។ កន្លងមកយើងបានបោះបង់ចោលមិនបានស្តាប់នៅអ្វីដែលជនភៀសខ្លួនចងបាននោះឡើយ។
មូលនិធិម៉ាឡាឡាបានសាងសង់សាលារៀនមួយនៅតំបន់ Bekaa ជាប់ព្រំដែនស៊ីរី ជាកន្លែងរៀនសូត្រសម្រាប់កុមារជាង ២០០នាក់ មានអាយុពី១៤ដល់១៨ឆ្នាំ។ ក្រោយពីនេះមូលនិធិក៏បានផ្តល់ជំនួយជាច្រើនលើវិស័យអបរំ ជួយជាសៀវភៅដម្បីប្អូនៗបានទៅរៀនពេញ។
នាងម៉ាឡាឡាបាននិយាយថា «ថ្ងៃនេះជាថ្ងៃដែលបញ្ចាក់ពីភាពពេញវ័យរបស់ខ្ញុំ ខ្ញុំចងឲ្យកុមារនៅលើពិភពលោកបានទៅសាលារៀនគ្រប់គ្រប់គ្នា។ខ្ញុំសូមមេដឹកនាំនៅលើបិភពលោក ចំណាយទៅលើសៀវភៀឲ្យបានច្រើនជាងនេះជាជាងចំណាយទៅលើគ្រាប់កាំភ្លើង។
លីបង់ ជាផ្ទះរបស់ជនភៀសខ្លួនស៊ីរីប្រមាណជិត៤លាននាក់និងប្រទេសជិតខាង បច្ចុប្បន្ន មានកុមារស៊ីរីជាង៥សែននាក់ស្ថិតក្នុងវ័យសិក្សាកំពុងភៀសខ្លួននៅលីបង់ ហើយមានតែ១ភាគ៥ប៉ុណ្ណោះក្នុងចំណោមនោះបានទៅសាលារៀន។ តាមការសន្និដ្ឋានដល់ចុងឆ្នាំនេះមានពលរដ្ឋស៊ីរីភៀសខ្លួនអាចកើនឡើងដល់ទៅ4,27លាននាក់៕
នាងMalala ម្ចាស់ពាន់រង្វាន់ណូបែលសន្តិភាពវ័យក្មេងបំផុតលើពិភពលោកបើកសាលារៀនសម្រាប់ជនភៀសខ្លួននៅស៊ីរី
...