កុលសម្ព័ន្ធមួយក្រុមរស់នៅលើកោះSentinel បានសម្លាប់អ្នកក្រៅណាមួយដែលហ៊ានចូលទៅកៀកពួកគេ. ឬឈានជើងចូលលើកោះនេះ។
កោះSentinel មានទេសភាពយ៉ាងស្រស់ស្អាត តែបានត្រឹមតែមើលពីលើយន្តហោះចុះមកប៉ុណ្ណោះ។ កោះនេះមានទទឹង៩០គីឡូម៉ែត្រមានព្រៃឈរយ៉ាងក្រាស់ មានឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត់វាលខ្យាច់ពណ៌សប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានឈានជើងទៅលើកោះនោះឡើយ។
នៅលើកោះនោះមានកុលសម្ព័ន្ធយ៉ាងកាចសហាវ មានធ្នូ ស្នា ដាក់តាមខ្លួនជានិច្ចឲ្យតែមានសត្វចម្លែកមនុស្សចម្លែកចូលទៅកៀកកោះនោះនឹងត្រូវពួកគេបាញ់សម្លាប់ដោយព្រួញពិសរបស់ខ្លួន។កុលសម្ព័ន្ធនោះមិនទទួលយកការវិវឌ្ឍន៍ឡើយ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ចាក់ថាពួកគេមិនដែលមានទំនាក់ទំនងជាមួយពិភពខាងក្រៅរយពេលជាង៦០ពាន់ឆ្នាំមកហើយ។ ពួកគេតែងតែស្វាគមន៍អ្នកសម្លែកដោយព្រួញពិរបស់ខ្លួន។
កាលពីឆ្នាំ២០០៦ គលសម្ព័ន្ធនៅលើកោះ Sentinel ត្រូវបានគេហៅឈ្មោះថាគលសម្ព័ន្ធSentinel បានសម្លាប់អ្នកនេសាទពីរនាក់ដែលចូលទៅស្នាក់នៅបណ្តោះអាសន្ននៅលើកោះនោះពេលមានព្យុះដោយព្រួញពិស។ សូម្បីតែយន្តហោះសើបការហោះហើរនៅលើអាកាសពួកគេក៏បានបាញ់ព្រួញបណ្តេញផងដែរ។ការខិតខំចូលទៅកៀករបស់រដ្ឋាភិបាលជាច្រើនលើកតែត្រូវបរាជ័យ ទាំងនោះហើយបានជាមកទលពេលនេះគេមិនដឹងថាមានកលសម្ព័ន្ធប៉ុន្មានអ្នកនោះដែរអាចមានជាង១០០នាក់ប៉ុណ្ណោះ។ ទិដ្ឋភាពនៅលើកោះនោះថតបានតែពីលើអាកាសប៉ុណ្ណោះគ្មានរូបភាពផ្ទល់នៅលើកោះឡើយ។
អ្វីដែលធ្វើឲ្យគេផ្ញាក់ផ្អើលនោះ គឺគលសម្ព័ន្ធខាងលើគេចផុតពីក្តីស្លាប់ដោយរលក់យក្សស៊ូណាបិកាលពីឆ្នាំ២០០៤ វាយប្រហារទៅលើកោះនោះ នៅពេលដែលស៊ូណាមិសម្លាប់មនុស្សរាប់សែននាក់តែមិនអាចសម្លាប់គលសម្ព័ន្ធខាងលើ។
ដោយមិនអាចចូលទៅកៀកបានរដ្ឋាភិបាលឥណ្ឌាបានបង្កើតរបាំងចម្ងាយ៥គីឡូម៉ែត្រហាមប្រាំមនុស្សចូលទៅក្បែរ។ តាមអ្នកវិទ្យាសាស្ត្រាគលសម្ពន្ធខាងលើអាចទទួលរងការវាយប្រហារពីមនុស្សខាងក្រៅពីអតីតកាលទើបពួគគេមានភាពសហាវមិនទុកចិត្តអ្នកណាទាំង ឲ្យតែង្នកក្រៅចូលមកត្រូវពួកគេសម្លាប់តែម្តង។ អ្នកវិទ្យាសាស្ត្រក៏បានព្រួយបារម្ភពីភាពគងវង់នៃគលសម្ព័ន្ធនេះដោយសារតែ ខ្វះការថែទាំងសុខភាព បានជាចំនួនពលរដ្ឋកើនឡើងយឺតយ៉ាវបែបនេះ។
ពេលកន្លងមកអង្គការ Survival International បានប្រឆាំងទៅនឹងសកម្មភាបនេសាទត្រីនៅជុំវិញកោះនោះអាចធ្វើឲ្យថយចុះនៃប្រភពអាហាររបស់គលសម្ពន្ធខាងលើ ធ្វើឲ្យពួគគេអាចត្រូវអត់ឃ្លានដោយមិនអាចរកចំណីបាន៕
ក្រុមកុលសម្ព័ន្ធ៦០ពាន់ឆ្នាំរស់នៅដោយអាថ៍កំបាំង សម្លាប់អ្នកក្រៅដែលហ៊ានចូលទៅក្បែរ
...