ខេត្ដស្វាយរៀង ៖ ចាប់ពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០១៥ លោក ហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាស ហែក និងជាប្រធានគណៈពង្រឹងឃុំដូង អមដំណើរដោយលោក រស់ ឆាយ អនុប្រធានគណៈពង្រឹងបក្សស្រុក, លោកប្រធានបក្សស្រុក និងលោក ទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូងបាន ដឹកនាំក្រុមការងារបក្សនាំយកមានជា ទេយ្យវត្ថុ ទៀនវស្សា បច្ច័យប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៦វត្ដក្នុងឃុំដូង ក៏ដូចជាចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនពុទ្ធបរិស័ទចំណុះជើង វត្ដ ។
ទេយ្យទានដែលលោកអនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូងប្រគេនដល់វត្ដ ទាំង៦ ក្នុង១វត្ដៗរួមមាន ៖ ទៀនវស្សា១គូ, តែ៥គីឡូក្រាម, ស្ករសរ១០គីឡូក្រាម, ទឹកដោះគោ១កេស, មីយើង៤កេស, ស្លាដក១, ទឹកបរិសុទ្ធ២កេស, ទឹកក្រូច២កេស, ប្រេងម៉ាស៊ូត៣០លីត្រ, អង្ករ១០០គីឡូក្រាម ដូចជាវត្ដជាធាជ, វត្ដ ពោធិ៍សេរី, វត្ដដូង, វត្ដត្រញំងស្លា, វត្ដទួលអង្គញ់ និងវត្ដឈើទាលជ្រុំ ។
ក្នុងនោះ លោកអនុប្រធានគណៈពង្រឹង ស្រុករមាសហែកក៏បានប្រគេនជាបច្ច័យ ដល់ព្រះសង្ឃទាំង៦វត្ដចំនួន៣០អង្គ ក្នុង ១អង្គៗចំនួន៣ម៉ឺនរៀល, តាអាចារ្យចំនួន ៤៧នាក់ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺន រៀល ហើយប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ចំណុះជើងវត្ដជិត១ពាន់នាក់ម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល ។ ក្នុងនោះ ផងដែរ យោងតាមការបិណ្ឌបាតពីចៅ អធិការចំនួន៣វត្ដ ដើម្បីកសាងរបង ព្រះវិហារ សាលាឆាន់ និងការជួយឧបត្ថម្ភ ផ្សេងៗទៀត សរុបជាថវិកាទាំងអស់ ចំនួន៣៣.៩០៤.៤០០រៀល និង១.២៥៩ ដុល្លារ ។
លោកហុង វិណុល ក្នុងពិធីចុះជួប សំណេះសំណាលជាមួយពុទ្ធបរិស័ទ និង ប្រគេនទេយ្យទាន ទៀនវស្សាដល់ព្រះសង្ឃ គង់ចាំព្រះវស្សាទាំង៦វត្ដក្នុងឃុំដូងក៏ បានមានប្រសាសន៍លើកឡើងអំពីកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណៈ បក្សប្រជាជនកម្ពុជា ក៏ដូចជាប្រមុខរាជ រដ្ឋាភិបាល តែងតែបានគិតអំពីសុខទុក្ខ ការរស់នៅរបស់ប្រជាពលរដ្ឋ ការអភិ វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទៅលើសមិទ្ធផល នានាជូនសង្គមជាតិ និងនាំមកនូវសុខ សន្ដិភាពដ៏ពេញលេញនេះ ។
ក្រៅពីការគិតគូលើបញ្ហានេះថ្នាក់ ដឹកនាំក៏បានយកចិត្ដទុកដាក់ខ្ពស់ទៅលើ បញ្ហាព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋ តាមរយៈការខិតខំកសាងនៅ ទីវត្ដអារ៉ាម សម្រាប់ជាទីសក្ដារៈបូជា ដល់ពុទ្ធបរិស័ទ និងអប់រំផ្ដល់ដំបូន្មានល្អ ឱ្យយើងទាំងអស់គ្នាស្រឡាញ់នៅភាព សុច្ចរិតទៀងត្រង់ ប្រព្រឹត្ដតែអំពើល្អនេះជាដើម ។
ស្របពេលដែលកន្លងទៅថ្មីៗនេះ បញ្ហាព្រំដែនហាក់មានភាពរំជើបរំជួល លោក ហុង វិណុល ក៏បានធ្វើការលើក ឡើងជម្រាបជូនដល់បងប្អូនប្រជាពល រដ្ឋផងដែរថា សភាពការណ៍វិវត្ដន៍ថ្មី អំពីបញ្ហាព្រំដែនដែលកន្លងមកមាន ក្រុមជាតិនិយមជ្រុលមួយចំនួនបានយកបញ្ហាព្រំដែនធ្វើជាលេសដើម្បីកេង ចំណេញផ្នែកនយោបាយនិងប្រជាប្រិយភាពឱ្យអ្នកក្រៅប្រទេសគាំទ្រថា ខ្លួនជា អ្នកស្នេហាជាតិនោះគឺជារឿងមួយប្រាស់ចាកទៅនឹងមូលដ្ឋានច្បាប់ ។ ពីព្រោះថា បញ្ហាព្រំដែននេះរាជរដ្ឋាភិបាលបានគិតគូរនិងយកចិត្ដទុកដាក់ខ្ពស់បំផុត ។
ទោះជាពេលថ្មីៗនេះមានក្រុមជ្រុលជាតិនិយម បានដឹកនាំក្រុមនិស្សិត ប្រជាពលរដ្ឋ អង្គការ ព្រះសង្ឃចុះទៅពិនិត្យព្រំដែន ដែលមិនបានជូនដំណឹងដល់អាជ្ញាធរ ដើម្បីការពារសន្ដិសុខនិងថែមទាំងបំពាន ចូលទឹកដីប្រទេសជិតខាងនៃចំណុច ហាមឃាត់បណ្ដាលឱ្យប៉ះទង្គិចគ្នាកើត ឡើងជាមួយសមត្ថកិច្ចប្រទេសជិតខាង រហូតដល់មានរបួសស្នាមនិងខ្លះទៀត ត្រូវបានឃាត់ខ្លួនក៏ដោយ ប៉ុន្ដែទោះជា យ៉ាងណាក៏ដោយអាជ្ញាធរក្ដីរាជរដ្ឋា ភិបាលក្ដីតែងតែបានយកចិត្ដទុកដាក់ គ្រប់ពេលវេលាដល់ប្រជាពលរដ្ឋអន្ដរាគមន៍ភ្លាមៗឱ្យមានការដោះលែងដោយមិនបានគិតពីបញ្ហានិន្នាការនយោណា បាយមួយឡើយ ។
លោក ហុង វិណុល បានផ្ដល់ជាការ អប់រំដល់ប្រជាពលរដ្ឋផងដែរថា បញ្ហា ព្រំដែនគឺរាជរដ្ឋាភិបាលធ្វើតាមមូល ដ្ឋានច្បាប់ក្នុងនោះគណៈកម្មាធិការកិច្ច ការងារព្រំដែនក៏បានធ្វើការប្រជុំដោះ ស្រាយជាបន្ទាន់ភ្លាមៗកាលពីថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០១៥ ទទួលបានលទ្ធផល ជាវិជ្ជមានក្នុងនោះដូចជាបញ្ហាជីកស្រះ នៅខេត្ដរតនគិរីស្រះចំនួន៣ត្រូវបាន លុបឡើងវិញនិងនៅសល់ស្រះ៥ទៀត បន្ដត្រួតពិនិត្យទៅតាមផ្លូវច្បាប់ ។ ដោយឡែកនៅឃុំ សំពៅលូន ស្រុកកោះធំ ខេត្ដកំណ្ដាល បញ្ហាភាគីវៀតណាមសង់ ប៉ុស្ដិ៍យោធាក៏ត្រូវបានឱ្យបញ្ឈប់ ។ ក្នុង នោះចំពោះភាគីវៀតណាមដែលបាន សាងសង់ផ្លូវនៅចំណុចព្រំដែនស្រុកចន្ទ្រា និងស្រុក កំពុងរោទ៍ ខេត្ដស្វាយរៀងក៏ បានផ្អាកសកម្មភាពទាំងអស់ ។ មិនតែ ប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលក៏បានធ្វើលិខិតមួយទៅកាន់អង្គការសហប្រជា ជាតិដើម្បីខ្ចីផែនទីដែលបានតម្កល់ទុក នៅទីនោះបានយកមកធ្វើការផ្ទៀងផ្ទាត់ ជាមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយឱ្យ បានត្រឹមត្រូវបញ្ហាព្រំដែននេះ ។
លោក ហុង វិណុល បន្ដថា ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្ដាកុំជឿទៅលើការញុះញង់ឬក្រុមខ្លះដឹកនាំឱ្យមាន ការតវ៉ាចូលទៅលើទឹកដីប្រទេសជិត ខាងខុសពីនីតិវិធីច្បាប់ដែលក្រុមជ្រុល ជាតិនិយមខ្លះកំពុងតែធ្វើដើម្បីកេង ចំណេញផ្នែកនយោបាយក៏ដូចជាការ ទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋនិងអ្នកគាំទ្រក្រៅប្រទេស ផ្ទុយពីមូលដ្ឋានគ្រឹះផ្លូវច្បាប់ ដែលគណៈកម្មាធិការកិច្ច ការងារព្រំដែនកំពុងដោះស្រាយនោះ ។
លោក ហុង វិណុល ក៏បានស្នើឱ្យបង ប្អូនប្រជាពលរដ្ឋមេត្ដាចូលរួមគាំទ្រនូវ គោលជំហរបស់ប្រមុខរាជរដ្ឋាភិបាលកុំជឿទៅលើបញ្ហាដែលគេកំពុងយកលេស រឿងបញ្ហាព្រំដែនឱ្យទៅជារឿងជាន់ដាន ប្រវត្ដិសាស្ដ្រដូចសម័យឆ្នាំ១៩៧០និង ឆ្នាំ១៩៧៥ដែលបណ្ដាលឱ្យប្រជាជាតិ ធ្លាក់ក្នុងឱភាពនយោបាយ ។ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋមេត្ដាគាំទ្រនិងជឿ ជាក់ទៅលើគោលជំហរបស់រាជរដ្ឋាភិ បាលដែលកំពុងដោះស្រាយបញ្ហាព្រំដែនឈរលើមូលដ្ឋានគ្រឹះផ្លូវច្បាប់យ៉ាងពិតប្រាកដ ។
ព្រះចៅអធិការទាំង៦វត្ដ និងពុទ្ធ បរិស័ទបានសម្ដែងនៅការគាំទ្រចំពោះ ក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយ ស្រុករមាសហែកមិនត្រឹមតែខិតខំអភិ វឌ្ឍន៍កសាងសមិទ្ធផលដ៏ច្រើនជូនប្រជា ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានគិតគូ លើវិស័យព្រះពុទ្ធសាសនាស្របតាម ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ ៕ សុខ ខេមរា
លោក ហុង វិណុល ប្រគេនទេយ្យទាន ទៀនវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សា៦វត្ដក្នុងឃុំដូង
...