រថយន្ត​២​គ្រឿង​បុក​គ្នា​ទាំង​ព្រលឹម​អុល​នៅ​អង្គស្នួល​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​២​គ្រឿង​បាន​បើក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣០​ និង​លេខ​៣១​ ភូមិ​ព្រៃ​គោ​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ម្នាក់​ស្លាប់​គៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន​ ចំណែក​អ្ម​ក​បើកបរ​ រថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់​ ។​

IMG-20160129-WA0011

​រថយន្ត​បង្ក​ម៉ាក​ FUZU​ ប្រភេទ​សណ្ដោង​រ៉ី​ម៉ក​ ព​ណ៌ខ្លាញ់​ក្ដាម​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 3C-2236​ ក្រោយ​បង្កហេតុ​ អ្នកបើកបរ​ រត់គេច​ខ្លួន​បាត់​ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ ហ៊ី​ណូ​ ព​ណ៍​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-0093​ បើកបរ​ដោយ​ឈ្មោះ​គង់​ ធូលី​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រែ​រនោង​ ឃុំ​ស្រែ​រនោង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ស្លាប់​គៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​ ។​

​នគរបាល​ចរាចរ​ស្រុក​អង្គ​ ស្នួល​បានអោយ​ដឹង​ថា​ មុន​ពេល​គ្រោះថ្នាក់​សាក្សី​បានឃើញ​ រថយន្ត​បង្ករ​ម៉ាក​ ហ្វុ​យ​ហ្សូ​ បើក​ក្នុង​ទិស​ខាង​ កើត​ទៅ​ លិច​ ពោល​គឺ​ពី​ ភ្នំពេញ​ទៅ​កំពង់សោម​ ទៅ​ដល់​កន្លែង​កើតហេតុ​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ HINO​ ដែល​កំពុង​បើកបរ​ក្នុង​ ទិស​ដៅ​ផ្ទុយ​គ្នា​ពី​កំពង់សោម​ទៅ​ភ្នំពេញ​ ចំ​ពីមុខ​ពេញទំហឹង​ បណ្ដាល​រថយន្ត​ទាំង​២​ ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ ខាងត្បូង​ផ្លូវជាតិ​ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់​ ។​

​ក្រោយ​កើតហេតុ​ម​ធ្យោ​យ​បាយ​ទាំង​ពីរ​ កំលាំង​ជំនាញ​ បាន​ធ្វើការ​វាស់វែង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​អង្គស្នួល​ ដើម្បី​កសាង​សំណុំរឿង​ តាម​និ​តិ​ វិធី​ច្បាប់​ ៕​

IMG-20160129-WA0007

IMG-20160129-WA0012

IMG-20160129-WA0017

IMG-20160129-WA0018

IMG-20160129-WA0014

IMG-20160129-WA0010

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print