កីឡាករ សុខ សុវណ្ណប៉ះជាមួយឌុម កែវដាខណៈសេក ​គឹម​រួន ​ជួប​ម៉ន ​ចាន់​ដា​រ៉ា

ចែករំលែក៖

 ​ភ្នំពេញ៖សម្រាប់ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះកីឡាករ សុខ សុវណ្ណមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិត្រូវប៉ះជាមួយឌុម កែវដា មកពីក្លិបមកុដរាជសីហ៍ខណៈដែលកីឡាករសេក គឹមរួន របស់ក្លិបអង្គរមានជ័យខេត្តសៀម រាប ជួបជាមួយ ម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកនា​ល្ងាច​ថ្ងៃ​សៅរ៍ទី​៣០​ ខែ​មករា ឆ្នាំ​២០១៦​នេះ លើសង្វៀន​TIFFY ARENA ឆ្ពោះទៅ​ដណ្ដើម​ជើងឯក​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​ទម្ងន់​៦០​គីឡូក្រាម ។​ជំនួបរវាងសុខ សុវណ្ណជើងខ្លាំងនិងធ្លាប់ឈ្នះខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមនេះម្តងរួចហើយ កាលពីពាក់កណ្ដាលឆ្នាំ២០១៥កន្លងទៅ។ សុវណ្ណ មានស្នៀតទាត់ល្អ កម្លាំងខ្លាំង វាយសម្រុក មិនដកដៃ ក្នុងបំណងចង់តែផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកណាប៉ុណ្ណោះ។ ប៉ុន្តែនៅពេលជួបជាមួយ កីឡាករវ័យក្មេង ឌុម កែវដាសំបូរល្បិច និងស្នៀតវាយដូចផ្លេចបន្ទលនោះ សុខ សុវណ្ណអាច ជួបបញ្ហាគាំស្នៀតក៏ថាបានដែ។

ទាំងឌុម កែវដា និងសុខ សុវណ្ណ ពួកគេសុទ្ធតែមានការហ្វឹកហាត់យ៉ាងហ្មត់ចត់ បំផុតដើម្បី គោលដៅតែមួយគឺ មានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋ ។ប៉ុន្តែ ក្នុងចំណោមអ្នកប្រដាល់២នាក់ខាងលើនេះ ត្រូវតែមានម្នាក់ធ្លាក់មកទើរត្រឹម ចំណាត់ថ្នាក់ លេខ៣ជាក់ជាពុំខាន់ឡើយ ។តើរវាងសុខ សុវណ្ណ និងឌុម កែវដា ណរណាឡើងវគ្គផ្តាច់?។

ទន្ទឹមនិងគ្នានេះដែរ កីឡាករ សេក គឹម​រួន និង ម៉ន ចាន់​ដា​រ៉ា​ក៏ត្រូវជែងដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រដូចកីឡាករ២នាក់ខាងលើដែរ។គូទី២នេះត្រូវបានគេមើលឃើញថា កីឡាករ ម៉ន ចាន់ដារាមានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រច្រើនជាង សេក គឹមរួនតាមរយៈកាយសម្បទា ហើយអ្នកលេង​កណ្ដាប់ដៃថ្ម ​សេក គឹម​រួន អាច​នឹង​ជួប​ការ​លំបាក ព្រោះតែ ​ម៉ន​ ចាន់​ដា​រ៉ា​កំ​ខ្ពស់​ដៃជើង​វែង ការ​ប្រើស្នៀត​កែង​ជង្គង់​ និង​ទាត់ល្អ។

ចំពោះ​គូប្រកួត​ក្រៅពី​គូដណ្តើម​ខ្សែក្រវាត់គឺកីឡា ​ម៉ន លី​ហួរ មកពីក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើង​គោក​ ​ជួប​​ជាមួយកីឡាករយស់ សំ​អាល់ មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ ​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

កីឡាករ សំរាំង កំសាន្ត មកពីក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ត្រូវ​​ប្រកួត​ជាមួយ​ សៅ ប៊ុនធឿន របស់ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម រី​ឯ​សាំង គីម ក្លិប​អេ​ភូ​ថង​កីឡា ​ប្រកួត​ជាមួយ ​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕សារីម 

   
 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print