អាជ្ញាធររាជធានីភ្នំពេញ និងអង្គការចៃការជប៉ុន”MOU” រួមគ្នាសិក្សាឡើងវិញពីប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងក្រុង

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងអង្គការចៃការជប៉ុន  រួមគ្នាចុះហត្ថលេខា MOU សហការសិក្សាឡើងវិញ ដើម្បីធ្វើឲ្យ ប្រសើរឡើងនៃការគ្រប់គ្រង មធ្យោបាយដឹកជញ្ជូនសាធារណៈតាមរយៈរថយន្ត ក្រុងក្នុងរាជធានីភ្នំពេញ ខណៈបញ្ហាកកស្ទះចរាចរណ៍កំពុងប្រឈមជារៀងរាល់ថ្ងៃ ។

image (1)

ក្នុងពិធីចុះហត្ថលេខាយោគយល់គ្នាស្តីពីការសិក្សាអង្កេតបឋមសម្រាប់គម្រោងពង្រឹង សមត្ថភាពសេវាដឹកជញ្ជូនសាធារណៈតាមរយរថយន្តក្រុងនាល្ងាចថ្ងៃទី២៨ ខែមករានេះ ដោយមានការចូលរួមពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក គែនជី មុរ៉ាតា ប្រធានក្រុមសិក្សាគម្រោងរបស់អង្គការចៃ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ គម្រោងសិក្សានេះ នឹងត្រូវផ្តោតលើ ៤ចំនុចសំខាន់ ទី១ការសិក្សាតំបន់ខ្សែរត់ដែលមានកម្មករ សិស្សនិស្សិត អ្នកធ្វើការ និងអាជីវករ ទី២ចំនួននិងប្រភេទរថយន្តដែលធានាអោយសមស្របទៅនឹងចំនួនមនុស្សទីកន្លែង និងផ្លូវដែលរថយន្តចល័តទៅមក ទី៣សិក្សាពីចំណត់រថយន្តក្នុងក្រុងហើយភ្ជាប់ទៅនឹងចំណត់រថយន្ត ដែលមកពីតាមបណ្តាខេត្ត និងទី៤ ការងារគ្រប់គ្រងទាំងបុគ្គលិកនិងរថយន្ត។
គម្រោងឈានទៅសិក្សានេះ បន្ទាប់ពីជប៉ុនត្រៀមផ្តល់ជំនួយជារថយន្តដល់សាលារាជធានីភ្នំពេញដើម្បីបំរើសេវាមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា៖ ឆ្លងតាមការដាក់ឲ្យអនុវត្តសាកល្បង សេវារថយន្តក្រុងទាំង៣ខ្សែមកនេះមិនទាន់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកធ្វើដំណើរ ហើយចំណូលដែលបានមកនៅពុំទាន់មានតុល្យភាពចំពោះការចំណាយ។ លោកបន្តថា៖ សម្រាប់ផែនការឆ្នាំ២០១៦នេះ និងបង្កើតអោយមានប្រពន្ធ័អេឡិចត្រូនិចតាមរយៈ ឆូតកាតនៅពេលឡើងជិះរថយន្ត ដើម្បីកាត់បន្ថយចំនួនបុគ្គលិក។ ជាមួយគ្នានេះនឹងពិនិត្យ ឡើងវិញពីគោលនយោបាយអនុគ្រោះមិនយកថ្លៃចំពោះកូនសិស្ស ព្រះសង្ឃ ជនពិការ និង ចាស់ជរាស ដោយសារតែពួកគាត់ជាមុខសញ្ញាជិះច្រើន។

លោក គែនជី មុរ៉ាតា ប្រធានក្រុមសិក្សាគម្រោងរបស់អង្គការចៃការបានបញ្ជាក់ថា៖ មធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលធ្វើដំណើររួមគ្នានេះ ជាយន្តការឆ្លើយតបចំពោះមុខ ដើម្បីកាត់បន្ថយការធ្វើដំណើរដោយឯកជននាំអោយមានការកកស្ទះចរាចរណ៍កើតឡើង។ លោក សន្យាថា នឹងពន្លឿនការសិក្សាអោយចប់នៅពេលឆាប់ៗនេះ ដើម្បីឆ្លើយតបអោយទាន់សភាព ការអភិវឌ្ឍរបស់រាជធានីភ្នំពេញ។

បើតាមការវាតម្លៃបឋម បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញបាននាំអោយខាតបង់ថវិកាក្នុងមួយខែៗរហូតដល់ជាង៦លានដុល្លារ។

សូមជម្រាបថា៖ រហូតមកទល់ពេលនេះនៅរាជធានីភ្នំពេញមានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែហើយ ដែលកំពុងដាក់ឲ្យដំណើរការសាកល្បង ក្នុងនោះខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវត្រង់គីឡូម៉ែត្រលេខ9 ឆ្ពោះទៅដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១ ខ្សែទី២ចេញពីផ្សាររាត្រី ទៅដល់ ក្រុងតាខ្មៅខេត្តកណ្តាល ដោយឡែកខ្សែទី៣ចេញពីផ្សារឆ្ពោះទៅផ្លូវកម្ពុជាទៅរង្វង់មូលចោមចៅទើបត្រឡប់មក ។ ចំពោះចំណតរថយន្តក្រុងទាំង ៣ខ្សែនេះមានទំាងអស់១៨៦ចំណត ហើយប្រើប្រាស់រថយន្តចំនួន៤៥ គ្រឿង តម្លៃធ្វើដំណើរក្នុងមួយខ្សែត្រឹមតែ១៥០០រៀលប៉ុណ្ណោះ ។

តាមសិក្សារបស់ចៃការកន្លងមកការដោះស្រាយបញ្ហាប្រព័ន្ធចរាចរណ៍រាជធានីភ្នំពេញត្រូវបំរើសេវារថយន្តសាធារណៈរហូតដល់១០ខ្សែ រួមជាមួយនឹងផ្លូវអាកាសល្បឿនលឿន និងរថភ្លើងលើអាកាសធន់ស្រាលផងដែរ៕

image (2)

image (3)

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print