អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ ដឹកនាំ​កម្លាំង​ត្រួតពិនិត្យ​ ដល់ទី​តាំង​ស្តុក​ឈើ​ នៅ​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន

ចែករំលែក៖

​ភ្នំពេញ​៖​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ដឹកនាំ​កម្លាំង​ត្រួតពិនិត្យ​ ដល់ទី​តាំង​ស្តុក​ឈើ​ នៅ​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ។​

​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​មាន​៖​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គ​មេ​បញ្ជ​ការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​ឧត្តមសេនីយ៍ឯក​ ហ៊ូ​ សា​គុណ​ អនុប្រធាន​ព្រមទាំង​ សមាជិក​៨​រូប​ទៀត​ រួម​មាន​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​ និង​អភិបាលខេត្ត​ចំនួន​៦​ គឺ​ខេត្តកំពង់ចាម​ ខេត្ត​ត្បូងឃ្មុំ​ ខេត្តក្រចេះ​ ខេត្តមណ្ឌលគិរី​ ខេត្តស្ទឹងត្រែង​ និង​ខេត្ត​រតនគីរី​ ។​

​លោក​ អេ​ង​ ហ៊ី​ អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជាក់​ប្រាប់​ប្រភព​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​ថា​ «​នាយ​ឧត្តម​សេនី​យ៌​ សៅ​ សុខា​ កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ ចេញពី​ភ្នំពេញ​ហើយ​ ឆ្ពោះទៅ​តាម​បណ្តា​ខេត្ត​នៅ​ឦសាន​ ដើម្បី​បន្ត​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ តែ​មិន​ទាន់​ដឹង​ថា​ ទៅ​ខេត្ត​ណា​មុន​នោះ​ឡើយ​»​ ៕

...

w323

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print