ខេត្តស្វាយរៀង៖ យោងតាមបាយការណ៍សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានឱ្យដឹងអំពីទិន្នន័យប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងរងគ្រោះដោយឧបទ្ទវហេតុ និងរងគ្រោះដោយកត្តាភាពក្រីក្រក្នុងខេត្តស្វាយរៀង ដែលទទួលបាន នួវជំនួយសង្គ្រោះពីកាកបាតក្រហមកម្ពុជាសាខាខេត្តស្វាយរៀងសរុប១០២៩គ្រួសារ ស្មើ២៩៩៧ នាក់ក្នុងឆ្នាំ២០១៥កន្លងទៅ ។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥ មានប្រជាពលរដ្ឋទទួលរងគ្រោះមហន្តរាយ និងកត្តាភាពក្រីក្រដែលទទួលអំណោយពីថ្នាក់សាខា និងអនុសាខាកកាបាទក្រហមខេត្តស្វាយរៀង សរុបមានចំនួន១០២៩គ្រួសារ ស្មើនិង ២៩៩៧នាក់។
កាកបាទក្រហមកម្ពុជាសាខាខេត្តរួមជាមួយអាជ្ញាធរនិងសប្បុរស់ជននានាបានជួយឧបត្ថម្ភៈ ស្បៀង, សម្ភារៈ និងថវិកា យកទៅចែកជូនដល់គ្រួសាររងគ្រោះមហន្តរាយនិងកត្តាភាពក្រីក្រមាន អង្ករ៣០៦០៥គីឡូក្រាម , កៅស៊ូតង់ ២៣៨ផ្ទាំង, កន្ទេលជ័រ៣០៧កន្ទេល, មុង៥៧៩, ភួយ៥៨៦, សារ៉ុង៥៣៧ ក្រមារ៥១៣ , ធុងទឹកជរ័២៣៨, ឆ្នាំង៥៤៦, មី៦៦៩កេះ, ត្រីខកំប៉ុង៦៥១៦កំប៉ុង, ទឹកស៊ីអីវ៤៨៧៤ដប, ទឹកត្រី៣៦៥ដប សាប៊ូដុំ ២១៥ដុំ កន្សែងធំ២១៥ និងសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន៧០ ៥២០០០០រៀល ។
នៅឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជា បានទទួលអំណោយជំនួយសង្គ្រោះពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងបានមកពីរសប្បុរស់ជនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រួមទាំងវិសយ័ឯកជនជាតិ និងអន្តរជាតិនានាត្រៀមចែកជូនគ្រួសារជនរងគ្រោះជាយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងឆ្នាំ២០១៦នេះបន្តទៀត ៕
ដោយ៖ យឹម សុថាន