លោកពូទីនបញ្ជាកម្លាំងទាហាន​១៥០ពាន់នាក់ធ្វើសមយុទ្ធជាបន្ទាន់ មិនមានការព្រាងទុក

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចេញបញ្ជាឲ្យកម្លាំងទាហានចាប់ផ្តើមធ្វើសមយុទ្ធជាបន្ទាន់ នៅតំបន់ភាគខាងត្បូង​ប្រទេសនេះ ដែលជាទីតាំងប្រឈមការវាយប្រហារភេរវកម្ម​ខ្ពស់បំផុត​។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី​១៧ខែកក្កដា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី​បានបញ្ជាក់ថា ប្រធានាធិបតីពូទីនបានបញ្ជាឱ្យធ្វើសមយុទ្ធជាបន្ទាន់ដោយមិនមានការព្រាងទុកឬប្រកាសឲ្យដឹងជាមុននោះឡើយ។
សារព័ត៌មាន The Moscow Times បានផ្សាយថា សកម្មភាពខាងលើ របស់លោកពូទីន គឺដើម្បី​ធានាដល់សន្តិសុខនៅក្នុងតំបន់ និងការត្រៀមលក្ខណៈជាប់ជានិច្ចរបស់កម្លាំងទាហានរុស្ស៊ីក្នុងការធ្វើសង្គ្រាម​។
រដ្ឋមន្ត្រីក្រសួងការពារជាតិ​រុស្ស៊ីលោកSergei Shoigu បានបញ្ចាក់ថា «តាមការសម្រេចរបស់អគ្គមេបញ្ជាការកម្លាំងប្រដាប់អាវុធរុស្ស៊ី គឺប្រធានាធិបតីពូទីន​ កម្លាំងទាហានប្រចាំនៅតំបន់ភាគខាងត្បូង​ មានទាំងកម្លាំងទាហានជើងគោក ជើងទឹកនិងជើងអាកាស បានចាប់ផ្តើមធ្វើសមយុទ្ធជាបន្ទាន់មួយ​ដើម្បីដាស់ស្មារតី​ត្រៀមលក្ខណៈជានិច្ចក្នុងការការពារជាតិ។
លោក Sergei Shoigu បានបន្តទៀតថា ​សមយុទ្ធយោធាមិនមានការព្រាងទុកគឺដើម្បីពង្រឹងសមត្ថភាព​របស់កម្លាំងទាហាន​ ត្រូវតែមានស្មារតីត្រៀមប្រយុទ្ធជានិច្ច ។ នៅក្នុងសមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធ​ដើម្បីត្រៀមលក្ខណៈសម្រាប់ធ្វើយុទ្ធទ្រង់ទ្រាយធំ មានឈ្មោះថា​Kavkaz-2020 ដែលនឹងធ្វើឡើងនៅខែកញ្ញាខាងមុខ។នៅក្នុងសមយុទ្ធនាពេលនេះ មានទាហាន​១៥០ពាន់នាក់ចូលរួម ​​ យន្តហោះចម្បាំង​​៤០គ្រឿង​ និងនាវាចម្បាំង​១០៦គ្រឿងចូលរួម៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print