ស្ត្រីជនជាតិ​ខ្មែរ​ សញ្ជាតិ​អាមេរិក​ បានរត់គេចខ្លួន​ពី​វិធានការ​ចត្តាឡីស័ក​

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជាជនជាតិ​ខ្មែរ​ សញ្ជាតិ​អាមេរិក​ បានរត់គេចខ្លួន​ពី​ វិធានការ ចត្តាឡីស័ក​ របស់​ក្រសួង​សុខាភិបាល​ ។ បេី​បងប្អូន​ណា​បានឃេីញ​ សូមរាយការណ៍​ជូន​សមត្ថកិច្ច​ និង​ អាជ្ញាធរ​សុខាភិបាល​ ដេីម្បី​មាន​ចំណាត់​ការ​លេី​ស្ត្រី​រូប​នេះ​ ។
នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា៖ បុគ្គលរូបនេះ ដែលមានរូបថត និងមានឈ្មោះនៅក្នុងលិខិតឆ្លងដែននេះ គឺគាត់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ពិតប្រាកដមែន ហើយបច្ចុប្បន្នអាជ្ញាធរកំពុងតែស្វះស្វែងចាត់ចែងរកបុគ្គលនេះ ។ លោកស្រីបន្តថា៖ បើសិនជាបងប្អូនប្រជាពលរដ្ឋយើងបានឃើញគាត់ សូមផ្តល់ព័ត៌មាន មកអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាមកក្រុមគ្រូពេទ្យ។
លោករី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្ថែមថា៖ ស្ត្រីជនជាតិខ្មែរ សញ្ជាតិអាមេរិក ជាក្រុមអ្នកដំណើរដែលចេញពីសហរដ្ឋអាមេរិកមក បន្តជើងហោះហើរនៅសាធារណៈរដ្ឋកូរ៉េ ហើយជើងហោះហើរនេះ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថាបានរកឃើញមនុស្ស៥នាក់មានវិជ្ជាមានកូវីដ-១៩ គឺបានបញ្ជាក់ហើយ ។ ពិសេសស្ថានទូតអាមេរិកក៏ថា ជើងហោះហើរនោះមានមន្ត្រីការទូតអាមេរិក២នាក់ មានវិជ្ជមានកូវីដ១៩។ ដោយឡែកស្ត្រីរូបនេះ គឺលទ្ធផលតេស្តគាត់អវិជ្ជមាន ក៏ប៉ុន្តែគាត់ចាំបាច់ត្រូវតែធ្វើចត្តាឡីស័ក ឱ្យគ្រប់ចំនួន១៤ថ្ងៃ ហើយក្រុមគ្រូពេទ្យកំពុងតែតាមដានសុខភាពគាត់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print