ប្រធានាធិបតីអុីរ៉ង់ ប្រកាសថា ​មានពលរដ្ឋ​២៥លាននាក់ឆ្លងកូវីដ​១៩ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​

ចែករំលែក៖

ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani នៅថ្ងៃទី​១៨ ខែកក្កដា​បានប្រកាសបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបញ្ជាក់ថា មានពលរដ្ឋដល់ទៅ​២៥លាននាក់ ឆ្លងកូវីដ​១៩ ហើយនិងមានពលរដ្ឋ​ប្រមាណ​៣០-៣៥លានានក់ ប្រឈមការឆ្លងវីរុសនេះ។
ប្រធានាធិបតីអុីរ៉ង់​ លោក​ Hassan Rouhani បានលើកឡើងថា តួលេខខាងលើគឺ យោងទៅតាមរបាយការរបស់​ក្រសួងសុខាភិបាល អុីរ៉ង់​។​ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា​ តួលេខខាងលើគឺខ្ពស់ជាងច្រើន បើប្រៀបធៀបតួលេខ​ 269.440 នាក់ដែលបានប្រកាសនាពេលកន្លងមក។
អុីរ៉ង់​មានពលរដ្ឋ​ជាង ៨០លាននាក់​ ហើយជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារកូវីដ១៩ នៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ប្រធានាធិបតី Hassan Rouhani បានបញ្ជាក់ទៀតថា​ វីរុសកូវីដ​១៩​បានសម្លាប់មនុស្ស​១៤ពាន់នាក់ និងបង្ខំឲ្យពលរដ្ឋ​ដល់ទៅ​២សែននាក់ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ក្រោយអនុវត្តច្បាប់គម្លាតសង្គម​ ជាច្រើនសប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​១៩ តាំងពីថ្ងៃទី​១១ខែមេសា ឆ្នាំ​២០២០មក ពេលនេះអុីរ៉ង់បានអនុញ្ញាតឲ្យពលរដ្ឋ​វិលត្រឡប់មកធ្វើការវិញហើយ​។ ជាមួយគ្នានេះបណ្តាព្រះវិហារក៏អនុញ្ញាតឲ្យបើកទ្វាវិញផងដែរ​។ ប៉ុន្តែចាប់តាំងពីលុបច្បាប់ គម្លាតសង្គមនិងដំណើរការសេដ្ឋកិច្ចឡើងវិញ នោះ ចំនួនអ្នកឆ្លងកូវីដ​១៩ ក្នុងប្រទេសអុីរ៉ង់​បន្តកើនឡើងខ្ពស់ជាថ្មីក្រុមអ្នកជំនាញសុខាភិបាល​អុីរ៉ង់​បញ្ជាក់ថា ប្រព័ន្ធសុខាភិបាល​អុីរ៉ង់​មិនអាចទប់ទល់ស្ថានភាពនៃការឆ្លងបានឡើយ ប្រសិនបើ ពលរដ្ឋ និងមន្ត្រីក្នុងតំបន់ នៅតែប្រងើយចំពោះ យុទ្ធសាស្ត្រប្រឆាំងកូវីដ​១៩​របស់ក្រសួង​នោះ៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print