នៅថ្ងៃទី២៩ កក្កដានេះ! ភរិយាលោកអូ​បា​ម៉ា នឹង​ធ្វើជា​ពិធី​ការិនី​វិទ្យុ ជួប​ពិភាក្សា ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​និង​សុខភាព​

ចែករំលែក៖

អន្តរជាតិ៖ អ្នកស្រី មី​ឈែល អូ​បា​ម៉ា ដែល​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានសរសេរ​នៅលើ​បណ្ដាញ​សង្គមInstagram ថា អ្នកស្រីនឹង​ចាប់ផ្ដើម​អាជីព​ថ្មី ដែល​ធ្វើជា​ពិធី​ការិនី​វិទ្យុ (podcaster) នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ Spotify ក្នុង​កម្មវិធី​​ជួប​ពិភាក្សាដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​ និង​សុខភាព​ ។

អតីត​ស្ត្រី​ទីមួយ​សហរដ្ឋអាមេរិក អ្នកស្រី មី​ឈែល អូ​បា​ម៉ា បាននិយាយថា «​សម្រាប់​រដូវ​កាល​ទី​១ ខ្ញុំ​នឹង​ជជែក​ពិភាក្សា​ជាមួយ​មនុស្ស​មួយចំនួន​ដែល​ជិតស្និទ្ធ​ខ្ញុំ ដូចជា៖ ម្ដាយ​ខ្ញុំ បងប្អូន​ប្រុស​ខ្ញុំ មិត្ត​ខ្ញុំ មិត្ត​រួមការ​ងារ​ខ្ញុំ និង​អ្នក​ដទៃទៀត​»​។

​ស្ត្រី​វ័យ​៥៦​ឆ្នាំ​រូបនេះ បន្តថា ក្នុង​វគ្គ​នីមួយៗ អ្នកស្រី នឹង​ពិភាក្សា​អំពី​មិត្តភាព ទំនាក់ទំនង​ស្នេហា សុខភាព និង​បញ្ហា​ដែល​មនុស្ស​ទូទៅ​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ​។​

បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បានឲ្យដឹងថា ការចេញផ្សាយ​លើកដំបូង​របស់​កម្មវិធី​អ្នកស្រី មី​ឈែល នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី ២៩ ខែកក្កដា ហើយ​គ្រប់គ្នា​អាច​បើក​ស្ដាប់​បាន​ដោយ​ប្រើប្រាស់​កម្មវិធី Spotify ។

​​សូមជម្រាបថា អ្នកស្រី មី​ឈែល អូ​បា​ម៉ា ដែល​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​បុគ្គល​ល្បីល្បាញ​បំផុត​មួយ​របស់​សហរដ្ឋអាមេរិក​។ មិនតែប៉ុណ្ណោះអ្នកស្រីជា​មនុស្ស​ពូកែ​និយាយ​ជា​សាធារណៈ ហើយអ្នកស្រី​ក៏បាន​សរសេរ​សៀវភៅ​លក់ដាច់​បំផុត​មួយ ចំណងជើង «Becoming» ដែល​លក់ដាច់​ជាង​១១,៥​លាន​ក្បាល់​នៅ​ទូទាំង​ពិភពលោក ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print