កីឡាការិនី Katie Boulter ឈ្នះជើងឯកកីឡាវាយតឺន្នីសផ្នែកនារី

ចែករំលែក៖

កីឡាការិនី Katie Boulter បានផ្តួលកីឡាការិនី Jodie Burrage ក្នុងលទ្ធផល ៣-៦ ៧-៦ (៧-៤) ៦-២ ឈ្នះពានរង្វាន់ស្ត្រី Progress Tour Women’s Championships នៅឆ្នាំនេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី១៩ កក្កដានេះ។

កីឡាការិនី Burrage បច្ចុប្បន្នកំពុងឈរលំដាប់ទី២៨៩ក្នុងពិភពលោកផ្នែកកីឡាវាយតឺន្នីស ប៉ុន្តែ Boulter ក្រោយពីត្រឡប់មកទីលានវិញដោយសារមានបញ្ហារបួសខ្នងគឺរូបនាងធ្វើបានល្អដោយទទួលបានជ័យជម្នះក្នុងកម្មវិធីប្រកួតកីឡាវាយតឺន្នីសផ្នែកនារី Progress Tour Women’s Championships ។

ចំណាត់ថ្នាក់ខ្ពស់នៃអាជីពរបស់នាងនៅលេខរៀងទី៨២ពិភពលោក ប៉ុន្តែនាងបានធ្លាក់មកលេខរៀងទី៣៧៤ បន្ទាប់ពីនាងផ្អាកការប្រកួតក្នុងកម្មវិធីនានាអស់រយៈពេល៤ខែកន្លងទៅ។

ក្រោយទទួលបានជ័យជម្នះកីឡាការិនី Burrage បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលទទួលបានជ័យជំនះនេះ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើវាយ៉ាងល្អ ដើម្បីទទួលជោគជ័យតាមរយៈការប្រកួតចំនួន៥ដង ដែលជាប្រាក់រង្វាន់ដ៏ធំសម្រាប់រូបខ្ញុំ។ នោះគឺជាគោលបំណងដែលខ្ញុំបានចូលមកក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា កីឡាការិនី២រូបរបស់ជនជាតិអង់គ្លេសគឺ Heather Watson និង Harriet Dart ដែលមានឈ្មោះត្រូវប្រកួតគ្នាក្នុងព្រឹត្តិការណ៍នេះ បានដកខ្លួនចេញដោយរបួសកជើង និងក្រលៀន។ រីឯកីឡាការិនី Katie Swan ក៏បានដកខ្លួនចេញដែរដោយសាររបួសត្រគាក ហើយក៏បានប្រកាសចូលនិវត្តន៍ក្នុងវិស័យកីឡាវាយតឺន្នីសតែម្តង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print