ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យ វាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យស្ថានីយបូមទឹក នៅខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា៖ នៅព្រឹកថ្ងៃអង្គារ ១កើតខែស្រាពណ៌ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ អង្គភាព«នគរដ្រេហ្គន» នឹងផ្សាយផ្ទាល់ពិសេសចេញពីស្រុកព្រៃកប្បាសខេត្តតាកែវ សកម្មភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យ វាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យស្ថានីយបូមទឹកស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គួររំលឹកថា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតែងនឹកគិតគូរ ខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ នៅទូទាំងប្រទេស ជាពិសេសក្នុងកាល:ទេស:ដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។
ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ដែលប្រសូត្រចេញពីត្រកូលកសិករ សម្តេចតែងតែនៅជាមួយកសិករគ្រប់កាល:ទេស: គ្រប់ស្ថានភាព មិនថាស្រាល ឬធ្ងន់ ដោយបានផ្តល់ជាកំលាំងចិត្ត និងគាំទ្រឲ្យបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ខិតខំជំនះរាល់ឧបសគ្គ ហើយច្បាមយកឱកាសមាសដើម្បីអភិវឌ្ឍ បង្កើនសមត្ថភាពដល់ប្រជាកសិករឲ្យបានរឹងមាំក្នុងការផលិតស្បៀង ធានាឲ្យបាននូវសុវត្ថិភាពក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងបរិមាណ និងគុណភាព ចាប់យកកាលានុវត្តភាពដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមគ្នាបង្កើតការងារ និងបង្កើនចំណូល។
សូមបញ្ជាក់ថា៖ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគិតមកត្រឹម ត្រឹមខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបាន ១ ៩៤៩ ៧២៥ ហ.ត ស្មើនឹង ៧៥,២៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៦១០ ៧៣៦ ហ.ត, ស្រូវកណ្តាលចំនួន ៩៥៣ ៥២៦ ហ.ត, ស្រូវធ្ងន់ចំនួន ៣៣៤ ៦៩៤ ហ.ត, ស្រូវចម្ការចំនួន ១៧ ៦៨៣ ហ.ត, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហ.ត ។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៣២ ៥៦៥ ហ.ត ទទួលបរិមាណផលសរុបចំនួន ១៤១ ០៣២ តោន ទិន្នផលគិតជាមធ្យម ៤,៣៣១ ត/ហ.ត ដែលចាត់ទុកថា ជាការទទួលបានផលខ្ពស់ជាងបណ្តាឆ្នាំដ៏ទៃទៀត។ ទន្ទឹមនឹងនេះក៏យើងបានជួបប្រទះបញ្ហាគ្រោះរាំងស្ងួតនៅតាមឃុំ ស្រុកខ្លះ នៅទូទាំងប្រទេស មួយចំនួនដែរ ប៉ុន្តែមិនប្រឈមខ្លាំងក្លាដូចឆ្នាំកន្លងទៅនោះទេ ។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាកសិករទូទាំងខេត្តតាកែវទាំងមូលសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន និងសូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

...

OLYMPUS DIGITAL CAMERA


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print