លោក ឃួង ស្រេង បានផ្តល់ជាក្តារមឈូសចំនួន៤និងថវិកាចំនួន៤លានរៀល ដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ គ្រោះថ្នាក់ដោយអគ្គិភ័យ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានផ្តល់ជាក្តារមឈូសចំនួន៤និងថវិកាចំនួន៤លាន រៀលជូនដល់ ក្រុមគ្រួសារជនរងគ្រោះដែលបាន ស្លាប់ យ៉ាងអនោចអធម្មដោយគ្រោះអគ្គិភ័យ កាលពី ល្ងាចថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ។

សមានចិត្តយកចិត្តមនុស្សធម៌របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រុមគ្រួសារសពជន រងគ្រោះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលនេះជាសដ្ដានចិត្ដ ក្នុងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋដោយមិនរើសអើង ។

សូមបញ្ជាក់ថា៖ ហេតុការណ៍អគ្គីភ័យដោយឆេះធុងហ្គេសដែលបានធ្វើឲ្យ មានមនុស្សស្លាប់៤នាក់និង របួស ៥នាក់ បានកើតឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០២០​នៅផ្លូវលេខ៦៣ក្បែរវត្តកោះក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ អ្នកស្លាប់០៤នាក់ ម៉ៅ ស៊ី ណាត,២២ឆ្នាំ,ភេទប្រុស(កម្មករ)២.មុន មករា,១៨ឆ្នាំ,ភេទប្រុស(កម្មករ)៣.ឡាំ សេងហាវ,២៧ឆ្នាំ,ភេទប្រុស(កូនម្ចាស់ផ្ទះ)៤.ឡាំ គីមឡាង,៨ឆ្នាំ,ភេទស្រី(កូនម្ចាស់ផ្ទះ)។ អ្នករបួស
១.ប្រាក់ ហុង,៦៩ឆ្នាំ,ភេទប្រុស (ម្ចាស់ផ្ទះ) របួស ស្រាល ២.លី សឿង,៤៩ឆ្នាំ,ប្រពន្ធ(របួសធ្ងន់)៣.ឡាំ សេងតាយ,១៩ឆ្នាំ,ភេទប្រុស(កូន)៤.ឡាំ គីមជូ,១៣ឆ្នាំ,ភេទស្រី(កូន)៥.ប្រាក់ សេងគា,៣២ឆ្នាំ, ភេទប្រុស(ប្អូនម្ចាស់ផ្ទះ)របួសស្រាល ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print