យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានប្រេស៊ីលបានឲ្យដឹងថា ក្លឹបយក្សរបស់លីកកំពូលព័រទុយហ្គាល់ Benfica កំពុងត្រៀមដេញថ្លៃដើម្បីទិញការពារខ្សែការពារ Luos Verissimo ពីក្លឹប Santos ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទ ទី២០ កក្កដានេះ។
ទីភ្នាក់ងារសារព័ត៌មានប្រេស៊ីល Globo Esporte បានឲ្យដឹងថា ក្លឹប Santos បានធ្វើការពិភាក្សាបឋមជាមួយតំណាងក្លឹប Benfica ហើយមានឆន្ទៈក្នុងការលក់កីឡាករប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះក្នុងតម្លៃ៧លានអឺរ៉ូ (ប្រហែល៨លានដុល្លារអាមេរិក) ។
គួរបញ្ជាក់ផងដែរថា Verissimo ក៏មានទំនាក់ទំនងជាមួយក្លឹបនៅ Premier League របស់អង់គ្លេសគឺ Watford និងក្លឹប Udinese របស់អ៊ីតាលីកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែមិនទាន់មានតម្រុយច្បាស់លាស់ថានឹងចុះហេត្ថលេខាពេញលេញនៅឡើយទេ។ ខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមចំនួន១៥៦លើកសម្រាប់ក្លឹប Santos ចាប់តាំងពីត្រូវបានយកចេញពីក្រុមយុវជនរបស់ក្លឹបកាលពីឆ្នាំ២០១៦ ។
បច្ចុប្បន្នក្លឹប Benfica កំពុងឈរនៅលំដាប់ទី២ក្នុងតារាង Primeira Liga របស់ព័រទុយហ្គាល់ដែលចាញ់៨ពិន្ទុទៅលើក្លឹប Porto ខណៈនៅសល់២ប្រកួតទៀតនៅរដូវកាលនេះ ៕
ដោយ៖ ភារៈ