អាជ្ញាធរខណ្ឌចំការមនបង្រ្កាបល្បែងសុីសងតាមអុីនធើណេតខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណ:បញ្ជាការឯកភាព ខណ្ឌចំការមន បានធ្វើការឆ្មក់បង្រ្កាបល្បែងសុីសងខុសច្បាប់អុីនធើណេត១កន្លែងដោយធ្វើការដកហូតសម្ភារបានមួយចំនួន។ ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ៤៨A  ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនបានសុំគោលការណ៍និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចូលឆែកឆេរទីតាំងបើកល្បែងសុីសងខុសច្បាប់នោះ។ក្រោយពីធ្វើការត្រួតពិនិត្យរួចហើយកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារ រួមមានកុំព្យូទ័រចំនួន១៨គ្រឿងនិងមនុស្សប្រុសស្រីចំនួន៤នាក់ ។

លោកអភិបាលខណ្ឌបន្តថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាទីតាំងខាងលើមានការជួបជុំគ្នា២៤ម៉ោងសង្ស័យបើកល្បែងសុីសងនោះក៏បានសុំព្រះរាជអាជ្ញាដើម្បីចុះឆែកឆេរនិងមានការចូលរួមមន្រ្តីផ្នែកជំនាញឃើញថាពិតជាមានការបើកល្បែងសុីសងខុសច្បាប់មែនក៏ធ្វើការអប់រំយុវជន៣នាក់ឱ្យត្រឡប់ទៅវិញ។

លោកអធិការបានអំពាវនាវដោយទទូចសូមជៀសឱ្យឆ្ងាយល្បែងសុីសងខុសច្បាប់ព្រោះវាជាទង្វើមិនល្អនិងបំផ្លាញទ្រព្យសម្បត្តិ ណាមួយអាជ្ញាធរយើងធ្វើការផ្សព្វផ្សាយហាមមិនឱ្យមានការជួបជុំគ្នាឡើយ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាមួយនឹងរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print