ក្រុមអ្នកតវ៉ា​ថៃ៖ ស្រែករិះគន់​រដ្ឋាភិបាលថៃ​ថា ​ខ្ជះខ្ជាយ​លុយ​ជាតិ​លើ​វិស័យ​យោធា​ ដោយចោទ​ពួកយោធា​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ប្រទេសថៃ

ចែករំលែក៖

អន្តរជាតិ៖ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយនៅ​ថ្ងៃទី​២០ ខែកក្កដា ម្សិលមិញថា ក្រុមអ្នកតវ៉ាប្រមាណជា ២០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​យោធា​ថៃ ក្នុង​ទីក្រុងបាងកក ហើយស្រែក​រិះគន់​រដ្ឋាភិបាល​ថា​ខ្ជះខ្ជាយ​លុយ​ជាតិ​លើ​វិស័យ​យោធា ហើយ​ចោទ​ពួកយោធា​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ប្រទេសថៃ ​។ ដោយក្នុងការតវ៉ានោះ ពួកគេបាន​លើក​បដា​បង្ហាញ​ពី​រូបអ្នក​រិះគន់​របប​លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​ត្រូវបាន​ឃុំខ្លួន ឬ​បាត់​ខ្លួន ហើយ​ក៏មាន​សរសេរ​ប​ដា​ទៀតថា «​កុំ​ឲ្យ​កើតមាន​ការធ្វើ​រដ្ឋប្រហា​រណា​ផ្សេងទៀត​» ។ 

 បាតុករ​ថៃ​មួយក្រុមទាំងអស់នោះ បាន​ចោទប្រកាន់ថា ពួកយោធា​លូកដៃ​ក្នុង​រឿង​នយោបាយប្រទេស​ថៃ ហើយ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចុះ​ចេញពី​តំណែង ​។ ហើយនោះគឺគាំទ្រ​ការធ្វើ​រដ្ឋប្រហារ​យោធា ២០១៤ របស់​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ។ រដ្ឋប្រហារ​នេះហើយ បាន​លើក​បន្តុប​លោក​ប្រា​យុទ្ធ​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​សឹក​ថៃ មុន​ក្លាយជា​រដ្ឋាភិបាល​ស៊ីវិល​កើតឡើង​ដោយ​បោះឆ្នោត​។ បន្ថែម​ពីលើ​នេះ ពួកគេ ក៏បាន​ក្រើនរម្លឹក​កងទ័ព​ឲ្យ​គោរព​កាតព្វកិច្ច​ពួកគេ​ចំពោះ​ប្រជាជន​ថៃ ដោយ​អនុវត្ត​ការងារ​ដោយ​ឯករាជ្យ និង​អព្យាក្រឹត​។ 

 ចំណែក មេដឹកនាំ​បាតុករ​ម្នាក់ បាន​ឈរ​ហែក​រូបភាព​របស់​មេទ័ព​ជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong នៅមុខ​ខ្លោងទ្វារ​ទីស្នាក់ការ​យោធា​ថៃ ក្នុង​ទីក្រុងបាងកក ​។ 

 ​គួរបញ្ជាក់ថា បាតុកម្ម​នេះ បានកើត​ឡើង​ពីរ​ថ្ងៃក្រោយ​ផ្ទុះ​បាតុកម្ម​មួយ​នៅ​វិមាន​ប្រជាធិបតេយ្យ ក្នុង​ទីក្រុងបាងកក កាលពី​ថ្ងៃទី ១៩ ខែកក្កដា ដោយមាន​មនុស្ស​ប្រមាណ ២៥០០​នាក់​ចូលរួម​ ។ នៅ​បាតុកម្ម​នេះ ក្រុមអ្នកតវ៉ា ភាគច្រើន​ជាយុវជន បានទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​រំលាយ​សភា​ចោល និង​បញ្ឈប់​ការ​បៀតបៀន​លើ​អ្នក​រិះគន់ ។ នេះ​គឺ​ការតវ៉ា​តាម​ដង​ផ្លូវធំ​បំផុត​មួយ ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​ទម្លាក់​រដ្ឋាភិបាល​ថៃ​ស្របច្បាប់​។​

 បច្ចុប្បន្ន រដ្ឋាភិបាល លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវបាន​មើលឃើញ កំពុង​រង្គោះរង្គើ​ខ្លាំង ដ្បិត​សមាជិក​គណៈរដ្ឋមន្ត្រី​លោក​បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​។ បើគិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា​នេះ រដ្ឋមន្ត្រី​សរុប​៦​នាក់​ហើយ​បាន​ដើរចេញ​។ បើតាមការពិត ការចាកចេញ​របស់​ស​មា​ជិ​ក​រដ្ឋាភិបាល​ថៃ​នេះដែរ កើតឡើង​ស្រប​ពេលដែល​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ដោយ​បង្កឡើង​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ។ ទាក់ទិន​បញ្ហា​នេះ ធនាគារកណ្ដាល​ថៃ បាន​អះអាងថា កំណើនសេដ្ឋកិច្ច​ថៃ អាច​ធ្លាក់ចុះ ៨,១ ភាគរយ​ក្នុងឆ្នាំនេះ ៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print