ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ក្នុងបរិវេណសាលាខណ្ឌឫស្សី កែវមានរៀបចំពិធីប្រគល់ទទួលអង្ករ ចំនួន១តោនដែលជាអំណោយរបស់ សប្បុរសជនក្រុមហ៊ុនជីស៊ីរៀលអ៊ីស្ពេត និងលោក Steven Lee ដែលផ្ដល់ជូន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ឫស្សីកែវ និងសមាគមនារីដើម្បីសន្ដិ ភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវយកទៅ ប្រើប្រាស់តាមតម្រូវការចាំបាច់ ។
ពិធីខាងលើនេះមានការចូលរួមពី លោក ជា ពិសី អភិបាលរងខណ្ឌឫស្សី កែវ លោកស្រី អាន ផល្លា ប្រធាន សមាគមនារី លោក លីរ៉ូ ហ្សាមី អភិ បាលរងខណ្ឌ ព្រមទាំងមន្ដ្រីក្រោមឱវាទ ជាច្រើនរូប ។
ថ្លែងក្នុងពិធីទទួលអង្ករចំនួន១តោន ពីសប្បុរសជនក្រុមហ៊ុនជីស៊ីរៀលអ៊ីស្ពេត និងលោក Steven Lee ខាងលើនេះ លោក ជា ពិសី អភិបាលរងខណ្ឌបាន សំណេះសំណាល និងពន្យល់ដល់សប្បុរស ជនឱ្យបានជ្រាបពីរចនាសម្ព័ន្ធមួយចំនួន ដែលអនុសាខាកាកបាទក្រហមខណ្ឌ ឫស្សីកែវអនុវត្ដជារៀងរាល់សប្ដាហ៍ក៏ ដូចជាប្រចាំខែ ។
លោកបានបន្ដថា អនុសាខាកាកបាទ ក្រហមខណ្ឌក៏ដូ*ចជាសមាគមនារីដើម្បី សន្ដិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បច្ចុប្បន្នបានដើរតួយ៉ាងសំខាន់ទៅលើ វិស័យមនុស្សធម៌ដោយមិនប្រកាន់និន្នា ការអ្វីឡើយ ។ ជាមួយគ្នានោះអនុសាខា កាកបាទក្រហមខណ្ឌតែងតែគិតគូដល់ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ មិនតែប៉ុណ្ណោះអនុ សាខាកាកបាទក្រហមខណ្ឌតែងតែបាន ចុះជាប់ជាមួយនឹងបងប្អូនដែលរងគ្រោះ មានដូចជា អ្នកផ្ទុកមេរោគអេដស៍ ជន ចាស់ជរាគ្មានទីពឹង គ្រោះធម្មជាតិជា ដើម ។ល។
លោកអភិបាលរងខណ្ឌបានបន្ដទៀត ថា ក្នុងនាមអនុសាខាកាកបាទក្រហម ខណ្ឌក៏ដូចជាសមាគមនារីដើម្បីសន្ដិ ភាព និងអភិវឌ្ឍន៍បានថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានផ្ដល់អង្ករខាង លើនេះ ហើយលោកសន្យាថា នឹងយក សម្ភារនេះទៅចែកជូនដល់ដៃជនដែល ងាយរងគ្រោះ ៕
ដោយ៖ អារុណរះ