ISUSUបុកគោយន្តពីក្រោយរបួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តម៉ាក ISUSU មួយគ្រឿងបានបុកគោយន្តកន្រ្តៃពេញទំហឹងខណៈគោយន្តនោះបើកឡើងលើផ្លូវជាតិពេលយប់ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងកាលពីវេលាម៉ោង ២១ និង១៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៥.១៦៦ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពនានាជុំវិញកន្លែងកើតហេតុនិយាយថា គេឃើញរថយន្តមួយគ្រឿងម៉ាក ISUSU ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-4658 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើក៏បុកពីក្រោយគោយន្តកន្រ្តៃពេញទំហឹង ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងដូចគ្នា ហើយត្រូវបានគេបញ្ចូនមកសង្គ្រោះនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ។

ករណីរគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគោយន្តពីក្រោយនៅពេលយប់ខាងលើរហូតមកដល់រសៀលថ្ងៃទី២៩ ខែមករានេះ គ្មានការបញ្ជាក់ពីឈ្មោះអ្នករងរបួសនៅឡើយទេ ពីនគរបាលស្រុកក្រគរនិងខេត្ត។ ប៉ុន្តែប្រភពពីនគរបាលស្រុកក្រគរប្រាប់ថា វត្ថុតាងគោយន្តនិងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររងចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕

IMG-20160129-WA0002

IMG-20160129-WA0004

IMG-20160129-WA0003

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print