នារីរកសុីផ្លូវភេទម្នាក់​ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្រះចកឃាត់ខ្លួនពីបទ​លួចកាបូបលុយ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី២១​ ខែកក្ដដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ៩០​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ពីបទលួចយកកាបូបលុយ​ របស់បុរសម្នាក់ដែលមានទឹកប្រាក់ចំនួន២ពាន់ដុល្លារ​បានសម្រេចនាពេលកន្លងទៅ​ ។

​ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្រះចក​ បានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ សុខ​
អ៊ាងមួយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាប់ចោទពីបទលួចកាបូបលុយ កាលពីថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២០ វេលាម៉ោង ១ៈ៣០នាទី នៅចំណុចផ្ទះសំណាក់មហាសម្បត្តិ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពីជនរងគ្រោះ​ ឈ្មោះ​ PHAN VAN​ DAT ភេទប្រុស​ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ខេត្តសៀមរាប។សម្ភារបាត់បង់​មានលុយចំនួន២០០០$ (ពីរពាន់ដុល្លារ),​ អត្តសញ្ញាណប័ណ្ណវៀតណាម១សន្លឹក និងកាតអេធីអឹម(AgriBank)​១សន្លឹក។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងធ្វេីការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងតាមនិីតិវិធីនៃច្បាប់​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print