បុរសម្នាក់ជាកម្មកររោងចក្រ​បានដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី១​គួរឲ្យអាសូរ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ក្រោយពេលកោសខ្យល់រួចពីពេលល្ងាច​ ស្រាប់តែព្រឹកឡើងម៉ោង៧ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រូវបានអ្នកជិតខាងប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះមានឈ្មោះ ពៅ ពុត ភេទប្រុស​ អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល​ ខេត្តស្វាយរៀង។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២១​ ខែកក្កដា​ ជនរងគ្រោះមានអាការមិនស្រួលខ្លួនបានហៅអ្នកជិតខាងឲ្យជួយកោសខ្យល់ឲ្យ​ រួចក៏ចូលដេកជាធម្មតាដូចសព្វដង​។ លុះព្រឹកឡើងដោយមិនឃើញជនរងគ្រោះទៅធ្វើការអ្នកជិតខាងបានទៅបង្ហើបទ្វារមើលក៏ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ក៏ស្រែកហៅឱ្យអ្នកជិតខាងមកជួយមើលបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង រួចក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។

​ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យដើម្បីចុះមកពិនិត្យសាកសព​ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានធ្វើពិនិត្យយ៉ាងល្អិតល្អន់​មក ទេីបបញ្ជាក់ប្រាប់ថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។ ក្រោយមកក៏ធ្វើកំណត់ហេតុប្រគល់សាកសពទៅឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print