ឪពុកចុងប្រើហិង្សាលើកូនដើម ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ​ធ្វេីការឃាត់ខ្លួនពីបទប្រើហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)។ការឃាត់ខ្លួនជនដៃដល់នេះកម្លាំងនគរបាលក្រុងក្រចេះ​ បានធ្វេីឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​​នៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុង/ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ជាឪពុកចុងឈ្មោះ ហ៊ាង​ វ៉ា  អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ។ចំណែកកុមារីរងគ្រោះឈ្មោះ ពៅ​ ស្រីណុច អាយុ​៥ឆ្នាំ ត្រូវជាកូនដើម។

ប្រភពបន្តថា មុនពេលកេីតហេតុក្នុងថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០វេលាម៉ោងប្រហែល១១ព្រឹកកុមារីរងគ្រោះបានដេីរទៅលេងផ្ទះពូរបស់ខ្លួននៅក្បែរគ្នាហើយក៏ត្រូវឪពុកចុងហាមឃាត់មិនឱ្យទៅលេងកន្លែងនោះទេ រួចក៏បានប្រេីហិង្សាវាយដំទៅលេីកុមារីរងគ្រោះបណ្តាលឱ្យរងរបួសហើយសាច់ញាតិយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ​។ ឯជនដៃដល់បានរត់គេចខ្លួនភ្លាមៗដែរ តែត្រូវសមត្ថកិច្ចចុះទៅដល់និងធ្វើការស្រាវជ្រាវរកឃើញក៏ឃាត់ខ្លួនជនសង្ស័យខាងលេីនោះបាននៅភូមិច្រវា ឃុំគោលាប់​ ស្រុកចិត្របុរី​ ខេត្តក្រចេះនោះតែម្តង។ 

​ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយក៏យកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីបន្តទៀត៕ដោយ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print