ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងល្បីឈ្មោះ លោក ជី ដេវីត បានបង្ហាញរថយន្តប្រណីត Rolls-Royce សេរីទំនើបមួយគ្រឿងជាដូជូនដល់សង្សារបណ្តូលចិត្តកញ្ញា ទេព បូព្រឹក្ស។ កាន់តែមានការជជែកគ្នាច្រើនជុំវិញកាដូមួយនេះ ពិសេសគឺទាក់ទងនឹងតម្លៃរបស់វាផងដែរ។
គេដឹងហើយថារថយន្ត Rolls-Royce គឺជាប្រភេទរថយន្តប្រណីតមួយដែលឈរនៅលំដាប់កំពូល ក្នុងចំណោមរថយន្តប្រណីតៗនានានៅលើពិភពលោក ។ រថយន្ត Rolls-Royce ក៏ត្រូវបានបែងចែកជាច្រើនប្រភេទមានដូចជា , Rolls-Royce Collinan, Rolls-Royce Wraith ,Rolls-Royce Phantom , Rolls-Royce Dawn, Rolls-Royce Ghost ជាដើម ។ ក្នុងនោះ Rolls-Royce Ghost ដែលតារាចម្រៀ ជី ដេវីតទិញនោះមានតម្លៃធូរថ្លៃជាងគេ ក្នុងចំណោម ម៉ូដែលដទៃទៀត របស់Rolls-Royce ។ ទោះជាយ៉ាងណាតារាចម្រៀងរូបនេះបានច្នៃបន្ថែមដោយផ្លាស់ប្តូរផ្នែកខ្លះពិសេសយ៉ាន់ ដែលកាន់តែធ្វើឲ្យរថយន្តនេះទាក់ទាញសម្រាប់ក្រុមយុវវ័យ។ សម្រាប់តម្លៃវិញត្រូវបានក្រុមអ្នកជំនាញនិងលក់ដូររថយន្តប្រណីតនេះបានលើកឡើងថា ម៉ូដែល Rolls-Royce Ghost ឆ្នាំ ២០២០វិញត្រូបានគេដាក់លក់ក្នុងតម្លៃលក់រាយគឺប្រហែល ៣១៥០០០ ដុល្លារ សហរដ្ឋអាមេរិក គឺតម្លៃក្នុងសហរដ្ឋអាមេរិក ។ ហើយវាមានតម្លៃស្ទើរគុណនឹង២ពេលមកដល់កម្ពុជា ហើយវាមានតន្លៃកាន់តែខ្ពស់ក្រោយពីធ្វើការផ្លាស់ប្តូរគ្រឿងបន្លាស់មួយចំនួនដែលគេដឹងថាមានតម្លៃថ្លៃកប់ពពកនោះ។ អ្នកជំនាញ និងទិញលក់រថយន្តបានលើកឡើងដែរថា សម្រាប់រថយន្តនេះអាចប្រឈមនឹងការខាតបង់ខ្លាំងផងដែរព្រោះតែតម្រូវការទីផ្សារទិញលក់នៅកម្ពុជាមានសភាពចង្អៀត ស្របពេលដែលអ្នកនិយមទិញចូលចិត្តបញ្ជាទិញថ្មី ឬមួយទឹកពីក្រៅប្រទេសជាជាងការទិញបន្តគ្នា។ ទោះជាយ៉ាងណាពេទ បូព្រឹក្ស និង ជី ដេវីតបានក្លាយជាតារាចម្រៀងខ្មែរដំបូងគេដែលមានរថយន្តប្រណីតនេះជិះ បន្ទាប់ពីអតីតសិល្បករខ្មែរ គឺអតីតពិធីការិនីអ្នកស្រី ម៉ៅ ចំណាន ហៅស្រីតូច ចំណាន អតីតតារាបង្ហាញម៉ូតអ្នកស្រីលី យ៉ាណា ជាភរិយាលោកឧកញ៉ាហុង ពីវ និងអតីតអ្នកចម្រៀងលោកឧកញ៉ា ឡេង ណាវ៉ាត្រា។
គួរបញ្ជាក់ដែរថា រថយន្តម៉ាក Rolls Royce នេះត្រូវបានគេជ្រើសរើសឈ្មោះចេញពីស្ថាបនិកពីររូបមកផ្គុំចូលគ្នា គឺលោក Charles Rolls និងលោក Henry Royce។គំនិតផ្តួចផ្តើមនៃការបង្កើតភាពអស្ចារ្យឱ្យម៉ាក់សញ្ញា Rolls Royce នេះមានឈ្មោះបោះសម្លេងអស់ជាង ១០០ឆ្នាំកន្លងមក រហូតល្បីល្បាញពាសពេញសាកលលោក និងត្រូវបានក្លាយជារថយន្តប្រណីតសម្រាប់ក្រុមអភិជនជិះ៕
ដោយ វឌ្ឍនា