Cristiano Ronaldo ស្មើកំណត់ត្រាពីឆ្នាំ១៩៤៨ជាកីឡាករចាស់ជាងគេរកគ្រាប់បាល់បានលើសពី៣០គ្រាប់

ចែករំលែក៖

ស្ថិតក្នុងវ័យ៣៥ឆ្នាំ និង១៦៦ថ្ងៃ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាករចាស់ជាងគេដែលអាចរកគ្រាប់បាល់បានច្រើនជាង៣០គ្រាប់នៅក្នុងលីគកំពូលអឺរ៉ុបទាំង៥ចាប់តាំងពីឆ្នាំ១៩៤៨។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ មាន Marca របស់អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ ទី២៣ កក្កដានេះ។

ជាមួយនឹងភាពខ្លាំងរបស់គាត់ក្នុងជ័យជម្នះ ២-១ របស់ Juventus លើក្រុម Lazio គាត់បានបំបែកឯតទគ្គកម្មថ្មីមួយទៀតក្នុងការតាមពីក្រោយកីឡាករ Ciro Immobile និង Robert Lewandowski ដែលកំពុងឈរកំពូលតារាងក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ខណៈដែល Ronaldo កំពុងឈរកំពូលតារាង ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអ៊ីតាលី Serie A ។

កាលពីនៅក្លឹបបិសាចក្រហម Manchester United កីឡាករ Ronaldo រកគ្រាប់បាល់បញ្ចូលទីបាន៨៤គ្រាប់និងរកបាន៣១២គ្រាប់នៅអេស្ប៉ាញជាមួយក្លឹប Real Madrid មុនពេលផ្លាស់ទៅប្រទេសអ៊ីតាលីដែលជាកន្លែងដែលបច្ចុប្បន្នកីឡាកររូបនេះស៊ុតបាល់បញ្ចូលទីបាន៥១គ្រាប់ ដោយគ្មានកីឡាកររូបណាអាចរកបានឡើយនៅអ៊ីតាលី ។

សូមរំលឹកថា អតីតកីឡាករ Ronnie Rooke ដែលបានចុះបញ្ជីកំណត់ត្រានៅឆ្នាំ១៩៤៨ នៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីបានចំនួន៣០គ្រាប់ក្នុងនាមជាកីឡាកររបស់ក្រុម Arsenal នៅអាយុ៣៦ឆ្នាំ និង១៤៦ថ្ងៃ។ ចំណែកកីឡាករ Cristiano Ronaldo ក៏បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានច្រើនជាង៥០គ្រាប់នៅក្នុងការប្រកួតកំពូលៗទាំង៣របស់អឺរ៉ុប ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print