នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់
ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)កាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣និង៤០នាទីរសៀល នៅចំណុចមុខគ្លីនិកឯកជនកែវការីណូ ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះម៉ាត់ សើគីរីន អាយុ៣១ឆ្នាំស្នាក់នៅផ្ទះលេខ៧០៧ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះចាន់ លក្ខណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ០៣០ផ្លូវលំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សម្ភារដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាកស្មាស់(SUZUKI)ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ1II-0546 ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនជារបស់ជនរងគ្រោះ។

លោកអធិការបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីវិទ្យាស្ថានពាណិជ្ជសាស្ត្របត់ឡើងមកតាមបណ្តោយផ្លូវជាតិលេខ៥ឆ្ពោះទៅកើតពេលមកដល់ចំណុចកើតហេតុក៏ឈប់ម៉ូតូដកទូរស័ព្ទមើលផែនទី ភ្លាមនោះក៏មានជនសង្ស័យ១នាក់បើកម៉ូតូពីក្រោយមកអែបរួចធ្វើសកម្មភាពឆក់យកទូរសព្ទ័របស់ជនរងគ្រោះ ហើយជនរងគ្រោះក៏ស្រែកថាចោរៗធ្វើឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍និងខណ្ឌដែលកំពុងល្បាតនៅម្តុំនោះឃើញក៏តាមឃាត់ជនសង្ស័យបានរួមទាំងវត្ថុតាងផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print