ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញម៉ូតូកង់បី ១០០គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬដាស់ម៉ាស៊ីន សាកអាគុយ និងពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

សូមបញ្ជាក់ថា៖ ជានិច្ចកាល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើផងដែរ។
ក្រៅពីកិច្ចការទាំងនេះ កងកម្លាំងបានចូលរួម សម្អាតទីធ្លាទីបញ្ជាការដ្ឋាន រៀបចំទុកដាក់ ការពារសំភារៈ លំហាត់ប្រាណ គោរពតាមការណែនាំ ការពារសុខភាព ពីក្រសួងសុខាភិបាល អនុវត្តយ៉ាងខ្ជាប់ខ្ជួនការណែនាំ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបទបញ្ជាពីឧត្តមសេនីយ៍ឯក មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print