ប្រទេសម៉ិចស៉ិក អះអាងថា៖ ចិនសន្យាផ្ដល់កម្ចី ១ពាន់លានដុល្លារ ដើម្បីទទួលបានវ៉ាក់សាំង COVID-19

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយដកស្រង់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ិកស៉ិកថា៖ ប្រទេសចិនគ្រោងនឹងផ្តល់ប្រាក់កម្ចី មួយពាន់លានដុល្លារ ដើម្បីអាចឲ្យបណ្តាប្រទេស នៅទូទាំងតំបន់អាមេរិកឡាទីន និងដែនកោះ Caribbean អាចទទួលបានវ៉ាក់សាំង COVID-19 របស់ខ្លួន

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ិចស៉ិក បានថ្លែងកាលពីថ្ងៃពុធម្សិលមិញនេះ ការសន្យារបស់ចិន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពីចំងាយជាមួយរដ្ឋមន្ត្រីមកពី បណ្តាប្រទេសអាមេរិកឡាទីន និងប្រទេសដែនកោះ Caribbean ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិក្នុងការដោះស្រាយបញ្ហា COVID-19 ប្រទេសអាហ្សង់ទីន, បាបាដូ, ឈីលី, កូឡុំប៊ី, កូស្តារីកា, គុយបា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, ប៉ាណាម៉ា, ប៉េរូ, ទ្រីនីដាដ និងតូបាហ្គូ និង អ៊ុយរ៉ាហ្គាយ ក៏បានចូលរួមផងដែរ។

ជុំវិញករណីខាងលើនេះ លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយប្រទេសចិន នឹងបម្រើប្រយោជន៍សាធារណៈ នៅទូទាំងសកលលោក។ បន្ថែមពីនេះទៅទៀតលោកបញ្ជាក់ថា ប្រទេសចិនក៏បានសន្យាថាខ្លួននឹងផ្តល់ប្រាក់កម្ចី មួយពាន់លានដុល្លារ ក្នុងការគាំទ្រប្រទេសទាំងនោះឱ្យទទួល បានវ៉ាក់សាំងផងដែរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី មិនទាន់មានព័ត៌មានលម្អិតណាអះអាងថា៖ តើវ៉ាក់សាំងនេះអាចមាន ឬចែកចាយនៅពេលណានោះទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print