បេក្ខភាពសម្រាប់ជំនួសតំណែង ប្រធាន អង្គការពាណិជ្ជកម្មពិភពលោក Roberto de Azevedo ពេលនេះឈានដល់ដំណាក់កាលប្រកួតប្រជែងលើកទីពីរហើយ។ ក្នុងចំណោម បេក្ខភាពទាំង៨រូប មាន៣រូបមកពីទ្វីបអាហ្វ្រិក ។
អង្គការ WTO មិនបានផ្លាស់ប្តូរមេដឹកនាំទៅតាមតំបន់និមួយៗតាមបែបប្តូរវេនគ្នានោះឡើយ ប៉ុន្តែតាំងពីអង្គការនេះចាប់កំណើតឡើងនៅឆ្នាំ ១៩៩៥ មកទល់ពេលនេះមិនទាន់មានប្រធានជាតំណាងមកពីទ្វីបអាហ្វ្រិកនោះឡើយ បើទោះបីមានការបោះឆ្នោតជ្រើសរើសក្តី។ ទ្វីបអាហ្វ្រិកទាំងមូលមានសមាជិកនៅក្នុងអង្គការWTO ដល់ទៅ ២៧ ប្រទេស។ អគ្គនាយកWTO កន្លងមក មានមកពីតំបន់ អឺរ៉ុបអាស៊ី អាមេរិកខាងត្បូង និងអូសេអានី ។
បញ្ហាប្រឈមមុខរបស់អង្គការ WTO នាពេលនេះគឺ សង្គ្រាមពាណិជ្ជកម្មរវាអាមេរិក និងចិន។ បញ្ហាប្រឈមមុខដ៏ធំមួទៀតរបស់WTO គឺប្រធានាធិបតីអាមេរិក បានចោទប្រកាន់អង្គការនេះ មិនបានការពារផលប្រយោជន៍របស់អាមេរិក ។ ប្រព័ន្ធដោះស្រាវវិវាទនៅក្នុងអង្គការWTO ត្រូវជាប់គាំងដោយសារតែសង្គ្រាមពាណិជ្ជកម្មអាមេរិកចិន។
ជាមួយគ្នានេះប្រសិនបើអគ្គនាយក WTOថ្មីមកពីតំបន់អាហ្វ្រិកនោះ គឺជារឿងល្អបំផុតសម្រាប់ ចិន ដោយសារតែចិនមានទំនាក់ទំនង ពាណិជ្ជកម្មយ៉ាងល្អបំផុតជាមួយទ្វីបអាហ្វ្រិក ក្រោយពេលបណ្តាប្រទេសលោកខាងលិច បោះបង់អាហ្រិ្វកនោះ។ ចំណេកអាមេរិកវិញចង់ឲ្យបេក្ខភាពដែលគាំទ្រអាមេរិក ជាប់ឆ្នោតធ្វើជាប្រធាន ដើម្បីអាចការពារផលប្រយោជន៍របស់អាមេរិក ក្នុងវិស័យពាណិជ្ជកម្ម៕