ភ្នំពេញ៖ សេចក្ដីជូនដំណឹងស្ដីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ចាប់ពីខែមករា រហូតមកដល់ ខែមិថុនា ឆ្នាំ ២០២០ សូមប្រញាប់ធ្វេីការទូទាត់ក្នុងខែកក្កដានេះ ដេីម្បីកុំឲ្យមានការរងការពិន័យផ្សេងៗ។
សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញបញ្ជាក់ថា ៖ នីតិវិធីបង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ដែលយើងអាចធ្វើការបង់តាមរយៈមានដូចខាងក្រោម៖
១. ធនាគារ អេស៊ីលីដា ភីអិលស៊ី៖ បញ្ជរ និងសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត
២. eMoney៖ Wallet Mobile App និងភ្នាក់ងារ
៣. Lyhour Weiluy៖ ភ្នាក់ងារ
៤. Pi Pay៖ Wallet Mobile App
៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា ភីអិលស៊ី ៖ Wallet Mobile App និងបញ្ជរ
៦. Dara Pay៖ Wallet Mobile App និងភ្នាក់ងារ
៧. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី៖ បញ្ជរ Wallet Mobile App និងភ្នាក់ងារ
៨. ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត៖ បញ្ជរ Wallet Mobile App និងភ្នាក់ងារ
៩. ធនាគារ ABA ៖ Wallet Mobile App និងបញ្ជរ
១០. WB Finance
១១. ធនាគារ ជីប ម៉ុង
១២. ធនាគារ ព្រីនស៍
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ១២៩៩៕
ដោយ៖ សិលា