កំពុងចាក់ប្លង់សេផ្ទះស្រាប់តែបាក់សង្កត់ជាងសំណង់ម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានគេដឹកយកមកសង្គ្រោះទៅមន្ទីរពេទ្យភ្លាមៗខណៈដែលកំពុងធ្វើការដោយរៀបចំចាក់ប្លង់សេផ្ទះស្រាប់តែបាក់សង្កាត់លើ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅចំណុចខាងលិចភោជនីយ៍ដ្ឋានបឹងបៃតង ភូមិច្រេស សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុឹម ញ៉ូម ភេទប្រុស អាយុ៤១ឆ្នាំមុខរបរជាងសំណង់ ធ្វើការអោយក្រុមហ៊ុន សីុន ណារ៉ា ស្នាក់នៅបន្ទប់ជួល ភូមិ សង្កាត់ កើតហេតុខាងលើ មានស្រុកកំណើតភូមិត្រពាំងខន ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតជនរងគ្រោះរួមនិងកម្មករសំណង់ជាច្រើនទៀតបាននាំគ្នាចាក់ប្លង់សេនៅជាន់ទី១ហើយពេលនោះជនរងគ្រោះកំពុង់កៀរបេតុងស្រាប់តែបាក់ប្លង់សេនោះបណ្តាលអោយធ្លាក់មកដល់ក្រោមសង្កត់ត្រូវជនរងគ្រោះបណ្តាលអោយបាក់កដៃខាងឆ្វេងនិងត្រូវចង្កិះតែម្តង។

តាមការអោយដឹងពីបុរសម្នាក់ឈ្មោះ ឡុង សារ៉េត អាយុ៣១ឆ្នាំ ជាមេការសំណង់បានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចាត់ចែងអោយក្រុមជាងរៀបចំចាក់ប្លង់សេផ្ទះនៅជាន់ទី១លុះនៅពេលកំពុងចាក់ស្រាប់តែបាក់ជន្ទល់ទ្រប្លង់សេនោះធ្វើអោយធ្លាក់ជនរងគ្រោះមកក្រោមបណ្តាលអោយរងរបួសតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានមេការសំណង់ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ)៕

12633135_956389001082827_541346764_o

12656472_956389017749492_1995203858_o

12631073_956389007749493_735683082_o

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print