ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋយកគ្រាប់មិនទាន់ផ្ទុះទៅលក់ឱ្យខាងអេតចាយ ហើយទទួលទិញ ប៉ុន្តែគាត់ភ្លេចពីហានិភ័យគ្រោះថ្នាក់។
រឿងនេះសំណាងហើយប៉ះចំគ្រាប់AK២កេស បានត្រឹមធ្វើសកម្មភាពយកសំបកកំទុស វ៉ៃជាអេតចាយខ្ទេចលក់ទើបរាយការណ៍អោយមេភូមិប្រាប់ដល់សមត្ថកិច្ចនោះ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋម្នាក់បានយកគ្រាប់ប្រភេទAK ចំនួន០២កេសដែលខ្លួនប្រទះឃើញ រួចយកវាយសំបកកំទុសលក់អេតចាយមិនព្រមរាយការណ៍អោយសមត្ថកិច្ចដឹង។ ទីបំផុតទាល់តែគ្រាប់នោះវាយយកសំបកខ្លះទើបប្តឹងមេភូមិអោយប្រាប់សមត្ថកិច្ច។
សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២០នេះនៅវេលាម៉ោង១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាបានទទួលគ្រាប់កាំភ្លើងAKចំនួន៧២៩គ្រាប់,រំសេវកន្លះកំប៉ុងនិងក្បាលគ្រាប់កាំភ្លើងAKចំនួន៧៥០គ្រាប់ពីប្រជាពលរដ្ឋម្នាក់ដែលគាត់បានយកសំបកកំទុសទៅលក់អោយអ្នកទិញអេតចាយអស់។
សមត្ថកិច្ចបន្តថា៖ ប្រជាពលរដ្ឋដែលបានយកគ្រាប់វាយយកសំបកទៅលក់ឱ្យអេតចាយ មានឈ្មោះសែម សាន ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងខណៈគាត់បានប្រទះឃេីញគ្រាប់ទាំងអស់ខាងលើនៅពេលដែលគាត់ទៅជីករ៉ែមាសនៅចំណុចអូរសិប្បកម្មស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០វេលាម៉ោងប្រហែល១៥:០០នាទី។ ក្រោយពីគាត់បានប្រទះឃើញគ្រាប់ចំនួន០២កេសនេះគាត់ក៏បានយកមករក្សាទុកនៅផ្ទះរបស់គាត់បន្ទាប់មកគាត់បានកាច់យកសំបកកំទុស យកទៅលក់អេតចាយអស់ចំនួន៧៥០គ្រាប់នៅសល់តែក្បាលគ្រាប់និងរំសេវកន្លះកំប៉ុងប៉ុណ្ណោះ។
គ្រាប់ដែលនៅសល់ចំនួន៧២៩គ្រាប់ទៀតគាត់បានរក្សាទុករហូតដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០ទើបគាត់រាយការណ៍ជូនលោកមេភូមិ និងបានប្រគល់ជូនសមត្ថកិច្ចយើងតែម្តង៕
ដោយ៖ សហការី