អគ្គិភ័យបំផ្លាញរោងដាក់អីវ៉ាន់មួយកន្លែងនៅជិតផ្ទះលោកអភិបាលខេត្តផ្អើលទាំងយប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះរោងដាក់ឥវ៉ាន់របស់ប្រជាពលរដ្ឋមួយកន្លែង គ្មានសល់ដោយសារផ្ទុះដែកកេះហ្គាសគ្រាដែលម្ចាស់ផ្ទះកំពុងផ្ទេរសាំងដាក់ប៊ីដុងទុកលក់។
ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅជាប់របងផ្ទះអភិបាលខេត្តបាត់ដំបងស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
មន្រ្តីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អាន ចាន់រ័ត្ន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ហើយរោងដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ១០ម៉ែត្រ គុណនឹង ១៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ខូចខាតទាំងស្រុង។
ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុខណៈគាត់កំពុងបូមសាំងដាក់ប៊ីដុងទុកសម្រាប់លក់នៅថ្ងៃស្អែក ស្រាប់តែផ្ទុះដែកកេះដែលដាក់នៅក្បែរកន្លែងបូមសាំង បង្កជាអណ្តាតភ្លើងឆាបឆេះ និងបណ្តាលឲ្យខ្លួនរងរបួសដៃស្តាំមួយចំហៀងតែម្តង ។
ភ្លាមៗនោះកម្លាំង សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបានធ្វើអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់ពន្លត់ទាន់ពេល មិនឲ្យរាលដាលឆាបឆេះ លំនៅដ្ឋានក្បែរ ៗ នោះឡើយ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print