ជីដូនកំពុងធ្វើត្រី ចៅនៅក្បែយកត្រីដាក់មាត់រអិលចូលបំពង់កស្លាប់ពេលបញ្ចូនមកដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីអាយុ១ឆ្នាំម្នាក់បានស្លាប់ពេលបញ្ចូនមកដល់មន្ទីរពេទ្យខេត្ត ក្រោយពីក្មេងស្រីរូបនេះបានយកត្រីអណ្តាតឆ្កែមកខាំលេង ហើយរអិលចូលក្នុងបំពង់កស្ទះខ្យល់ ជួយមិនទាន់រហូតដល់ស្លាប់តែម្តង ។ ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅភូមិ ថ្នល់ថ្មី ឃុំ ជ្រៃបាក់ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ​កុមារីនេះមានឈ្មោះ ឆៃ ឆីតយូលីម អាយុ១ឆ្នាំ រស់នៅក្នុភូមិឃុំខាងលើ មានម្តាយឈ្មោះសុង ថៅលី និងឪពុកឈ្មោះសៀង រ៉ាឆិត ជាអ្នកធ្វើការនៅរោងចក្រ ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុឪពុក និង ម្តាយក្មេងស្រីរងគ្រោះអត់នៅទេមកធ្វើការរោងចក្រ ទុកកូននៅជាមួយជីដូនចាស់អាយុ៥៣ឆ្នាំ​ ។  ក្នុងពេលកើតហេតុជីដូនរបស់កុមារីនេះបានធ្វើត្រីអណ្តាតឆ្កែ  ហើយពេលនោះក្មេងស្រីនេះបានលេងនៅក្បែរនោះដែរ  ។ ក្រោយមកជីដូនទៅដងទឹក ជីដូនចាស់មិនបានចាប់អារម្មណ៍ ថាចៅស្រីរបស់ខ្លួនយកត្រីលេងតាំងពីពេលណា ប៉ុន្តែនៅពេលដែឮចៅស្រី ក៍ស្ទុះទៅឃើញត្រីអណ្តាតឆ្កែនោះធ្លាក់ចូលក្នុងបំពង់ក ពេលនោះគាត់លូកយកមិនបាន ហើយហៅគ្នីគ្នាមកជួយ តែយកមិនបានទៀត ក៍នាំគ្នាដឹកយកក្មេងស្រីនោះមកមន្ទីរពេទ្យខេត្តដើម្បីជួយសង្រ្គោះ ប៉ុន្តែនៅពេលមកដល់ក្មេងស្រីនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

នេះគឺជាមេរៀនមួយដែល ខ្វះការប្រុងប្រយ័ត្នរបស់អ្នកមើលថែចំពោះក្មេងៗ ដែលជាគ្រោះថ្នាក់មិនអាចមើលរំលងបាននោះទេ ដូចជាករណីខាងលើនេះជាក់ស្តែង ៕

12650981_584654158352345_1494097251766541985_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print