មន្ត្រីឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានលែងសត្វស្វានិងពស់ថ្លាន់ចូលព្រៃធម្មជាតិ

ចែករំលែក៖

ខេត្តរតនគិរី៖ សត្វស្វា៣ក្បាល និងពស់ថ្លាន់មួយក្បាលត្រូវបានលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរីយកទៅលែងក្នុងព្រៃធម្មជាតិនៃឧទ្យានជាតិវ៉ើសៃសៀមប៉ាង ខេត្តរតនគិរី។

ការលែងសត្វព្រៃក្នុងឧទ្យានជាតិនោះមន្ត្រីបរិស្ថានបានធ្វើឡើងនៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២០ដោយមានការចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកវ៉ើសៃ  កម្លាំងអធិការដ្ឋានស្រុក និងលោកមេឃុំវ៉ើសៃផងដែរ ។

លោកថុន ស៊ូខុន ក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាចូលរួមការពារ និងអភិរក្សសត្វព្រៃដោយកុំឱ្យមានការបរបាញ់ ជួញដូរទិញលក់ បរិភោគ និងចិញ្ចឹមសត្វព្រៃគ្រប់ប្រភេទ ព្រោះជាទង្វើខុសច្បាប់។

គួរបញ្ជាក់ថា មន្ទីរបរិស្ថានតែងតែធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៅតាមមូលដ្ឋាន ពិសេសនៅតាមភូមិឃុំដែលជាប់និឹងតំបន់ការពារនោះផងដែរ ។

កាលពីពេលថ្មីៗនេះខាងកម្លាំងឧទ្យានុរក្សក៏បានធ្វើការបង្រ្កាបករណីបរបាញ់សត្វព្រៃខុសច្បាប់នោះផងដែរដោយបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងដើម្បីចាត់វិធានការតាមនិីតិវិធីច្បាប់ជាបន្តបន្ទាប់៕ដោយ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print