ចែកផ្លូវដេីរជាមួយប្រពន្ធត្រឹម៣ខែ​ សង្ស័យ​ទ្រាំមិនបានជូរមាត់ពេក​ លួងលោងសុំរួមរស់ជាមួយគ្នាវិញមិនព្រម ប្ដីវាយទាត់ធាក់ ទះ ដាល់ប្រពន្ធរងរបួស

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ ជាងភ្លេីងមួយរូបបាន​ប្រេីអំពេីហិង្សាដោយយកបន្ទះឈេីវាយលើក្បាលជនរងគ្រោះជាប្រពន្ធដែល​ទេីបចែកផ្លូវគ្នា៣ខែថ្មីៗ​ បណ្តាល​ឲ្យនាងបែក​ក្បាលហូរឈាម ថែមទាំង​ចាប់បោច​សក់ ទះកំផ្លៀង និងដាល់លើផ្ទៃ​មុខជាច្រើនដៃ​ ព្រោះខឹងលួងលោម​ សុំរួមរស់ជាមួយគ្នាវិញបរាជ័យ​ ។

តាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ អំពេីហិង្សានេះកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់សម្រាប់កម្មករ ធ្វើនំបុ័ងស្នាក់នៅ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ប្រភព​ព័ត៌មាន​បន្តថា​ ជនសង្សយ័ឈ្មោះ ប្រែន ប្រន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅក្រុមទី២ ភូមិជប់ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀបរាប ។ រីឯ​ជនរងគ្រោះ ឈ្មោះ​ឈៀង មុំ អាយុ២៦ឆ្នាំ មុខរបរកម្មករ ធ្វើនំបុង័ និងស្នាក់នៅកន្លែងធ្វើនំបុ័ងតែម្តង។

យោងតាម​ការអះអាង​ពីជនរងគ្រោះថា​ពួកគេបានចែកផ្លូវគ្នា ពោលគឺឈប់រួម​ រស់នៅជាមួយគ្នាចំនួន៣ខែមកហើយ ព្រោះជនសង្ស័យតែងប្រើអំពើហិង្សាញឹកញាប់ពេកទ្រាំលែងបាន​ ។

ជន​រងគ្រោះ​បន្តថា​ មកដល់ថ្ងៃកើតហេតុ ជនសង្ស័យ​ (ប្តី)​ បានមកហៅខ្លួនអោយវិលត្រឡប់ទៅផ្ទះនៅឯស្រុកសូទ្រនិគម​វិញ តែនាងមិនព្រម​ ក៏កេីតជាជម្លោះប្រកែកគ្នា ឈានដល់ប្រេីបន្ទះឈេីវាយលើក្បាលខ្លួន​ (ជនរងគ្រោះ) បណ្តាលឲ្យបែកក្បាលហូរឈាម និងវាយត្រូវដៃ រួចចាប់បោចសក់ ទះកំផ្លៀង និងដាល់លើមុខជាច្រើនដៃ។

នៅគ្រានោះដោយមេីលឃេីញសកម្ម​ ភាពហិង្សាពេក​ កម្មករបម្រេីការងារជា​មួយក្នុងហាងនំដូចគ្នាដែលមានឈ្មោះ ធីម ធី ភេទស្រី អាយុ២៧ឆ្នាំ ជួយឃាត់​ និងសម្រលសម្រួល​ តែត្រូវ​ជនសង្ស័យ វាយនឹងឈេីត្រូវក្បាលបណ្តាលអោយរបួស ខណៈ​រឿងនេះកាន់តែរីកធំ​ ក៏​រាយការណ៍ទៅសមត្ថកិច្ច ចុះដល់ឃាត់ខ្លួនជនសង្ស័យតែម្តង​ ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្តទៅទៀត​ ៕​ ដោយ​ ៖​ ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print