មាសមានតម្លៃជាង១ពាន់លានដុល្លារ របស់វេណេហ្ស៊ុយអេឡា ផ្ញើនៅធនាគារអង់គ្លេស មិនត្រូវបានប្រគល់សងរដ្ឋាភិបាល របស់លោក Maduro នោះឡើយ។ ទាំងនោះហើយបានជាវេណេហ្ស៊ុយអេឡាត្រៀមបណ្តឹងឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។
ធនាការជាតិវេណេហ្ស៊ុយអេឡា (BCV) បានប្រកាសថា នឹងបន្តតវ៉ាទៅតុលាការ ទីក្រុងឡុងដុង ដែលមិនព្រមសងមាសដល់វេណេហ្ស៊ុយអេឡាវិញ។ តុលាការអង់គ្លេសបានសម្រេចផ្តល់សិទ្ធ ដល់លោកJuan Guaido មេបក្សប្រឆាំង វេណេហ្ស៊ុយអេឡា ដែលជាប្រធានរដ្ឋសភា ទើបមានសិទ្ធក្នុងការដកហូតមាសទាំងនោះ។ លោកJuan Guaido គឺជាបុគ្គលដែល អង់គ្លេសទទួលស្គាល់ថាជាប្រធានាធិបតីបណ្តោះអាសន្នក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
តុលាការអង់គ្លេស បានសម្រេច តាំងពីថ្ងៃទី២ ខែកក្កដា មកម៉្លេះពីការផ្តល់សិទ្ធិដល់មេបក្សប្រឆាំង ពីការដកហូតមាសទាំងអស់ដែលផ្ញើនៅអង់គ្លេស។ ប៉ុន្តែរហូតមកដល់ពេលនេះទើបធនាគារជាតិវេណេហ្ស៊ុយអេឡាត្រៀមបណ្តឹងតវ៉ា នៅសប្តាហ៍ក្រោយ។
កាលពីថ្ងៃទី២ ខែកក្កដា ចៅក្រមតុលាការ កំពូលអង់គ្លេស លោក Nigel Teare បានបដិសេធការប្រគល់មាសមានតម្លៃ១ពាន់លានដុល្លារឲ្យទៅប្រធានាធិបតីម៉ាឌូរ៉ូ ដោយមូលហេតុ អង់គ្លេសមិនទទួលស្គាល់ លោក ម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
ធនាគារជាតិអង់គ្លេសបានរក្សាមាសរបស់វេណេហ្ស៊ុយអេឡាមានតម្លៃដល់ទៅជាង១,៨ពាន់លានដុល្លារ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូបានស្នើឲ្យប្រគល់ពាក់កណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។