នៅម៉ោង វេលាម៉ោង៧នាទីព្រឺកថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៥នេះនៅរោចក្រ អេ ឃីង តិច ស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍន: អគារ ហ្សេ (G)កម្មករកម្មការិនីចំនួន១១៥៩នាក់កូដកម្មនៅខាងមុខរោចក្រ មានចំនួនជាង៣០០នាក់លើចំនួនកម្មកសរុប១១៥៩នាក់បាន
ទាមទារលក្ខណ្ឌការងារចំនួន 9 ចំនុចៈ
ចំនុចសំខាន់គឺសុំផ្តាច់កិច្ចសន្យាការងារ
ដឹកនាំដោយៈ
សហពន្ឋ័សហជីពចលនាកម្មករ(ប៉ាវ ស៊ីណា)
លក្ខខណ្ឌចំនួន 9 ចំនុច :
1. នៅពេលកម្មករ កម្មការិនី សំរាលកូនសុំក្រុមហ៊ុនបើកប្រាក់ខែមុន3ខែ
2. សុំអោយក្រុមហ៊ុនពេលផ្តាច់កិច្ច
សន្យាត្រូវតែទូទាត់សំណងទៅតាមផ្លូវច្បាប់ 5%
3. សូមអោយក្រុមហ៊ុនមិនត្រូវកាត់
លុយក្នុងអំឡុងពេលធ្វើកូដកម្មកន្លងមក
4. សូមអោយក្រុមហ៊ុនដំឡើងប្រាក់
ធ្វើដំណើរបន្ថែមទៀតចំនួន 7 $ បន្ថែមលើប្រាក់ធ្វើដំណើរចាស់
5. សូមអោយក្រុមហ៊ុនបន្ថែប្រាក់ថ្លៃ
បាយក្នុង1ថ្ងៃ 2000 រៀល
6. សូមអោយក្រុមហ៊ុនបង្កលក្ខណ:
ងាយស្រួលនៅពេលកម្មករដាក់ពាក្យសុំច្បាប់ ហើយពេលកម្មករ
ឈឺមានសុំបុត្រពេទ្យត្រឹមត្រូវក្រុមហ៊ុនមិនត្រូវកាត់ប្រាក់កម្មករជាដាច់
ខាត
7. សុំអោយក្រុមហ៊ុនមិនត្រូវរៀបចំ
សហជីពជំនួសកម្មករដែលមិនបានចូលជាសមាជិក ហើយក្រុមហ៊ុន
ត្រូវធានាសិទ្ធិជូនកម្មករក្នុងការជ្រើសរើសសហជីពដែលខ្លួនពេញចិត្ត
8. ក្រុមហ៊ុនមិនត្រូវបង្ខំកម្មករ អោយថែមម៉ោងដោយមិនមែនជាគោលការណ៍ស្ម័គ្រចិត្តនោះទេ
9. ក្រុមហ៊ុនមិនត្រូវរើសអើងកម្មករ នៅពេលចូលជាសមាជិកសហជីពជាដាច់ខាត។
តាមព័ត៍ពីសហជីពបានប្រកាស់តាមមេក្រូនៅព្រឹកនេះដែរកម្មករកម្មការនីមានគំរោងហែលទៅក្រសួងការងារ និង បន្តទៅរដ្ឋសភាជាតិ។