ពលរដ្ឋជាង​១០លាននាក់បានជាសៈស្បើយ ពីកូវីដ-​១៩​

ចែករំលែក៖

គិតដល់វេលាម៉ោង​៧ព្រឹកថ្ងៃទី​២៧ខែកក្កដា នៅទូទាំងពិភពលោក​មានពលរដ្ឋជាង ១០លាននាក់បានជាសៈស្បើយពីកូវីដ​១៩​​។ ជាមួយគ្នានោះ ក៏មានចំនួនអ្នកស្លាប់កើនឡើងជាង​​៦៥១ពាន់នាក់ផងដែរ​ ក្នុងនោះអាមេរិកមានអ្នកស្លាប់ច្រើនជាងគេ គឺរហូតដល់ទៅ​ជាង ១៤៩ពាន់នាក់​។
បន្ទាប់ពីអាមេរិកគឺប្រទេសប្រេស៊ីលមានអ្នកស្លាប់ ជាង​៨៧ពាន់នាក់ ។ អ្វីដែលគួឲ្យបារម្ភនោះគឺ​ក្នុងរយៈពេល​៣ថ្ងៃ​​ចំនួនអ្នកឆ្លងនៅលើពិភពលោក​មានរហូតដល់ជាង​១លានាក់ គឺជាចំនួនយ៉ាងច្រើន​មិនធ្លាប់មាន។
ជាមួយគ្នានេះដែរនៅទ្វីបអាស៊ី ក៏មានករណីឆ្លងកើនឡើងខ្ពស់នៅប្រទេសជាច្រើន ក្នុងនោះមានឥណ្ឌាជាដើម។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបញ្ជាក់ថា​ ការឆ្លងរាលដាលវីរុសកូវីដ​១៩​នៅក្នុងប្រទេសឥណ្ឌា អាចអូសបន្លាយជាច្រើនខែទៀត។ ប៉ុន្តែចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាមានតិចជាងប្រទេសនានា។
អ្នកឆ្លងនៅឥណ្ឌាមានសញ្ញាកើនឡើងខ្ពស់ ដោយក្នុងរយៈពេល​២៤ម៉ោងមានករណីឆ្លងដល់ទៅ​៥ម៉ឺននាក់។ សរុបអ្នកឆ្លងកូវីដ​១៩​នៅក្នុងប្រទេសឥណ្ឌា​ កើនឡើងដល់ទៅ​ជាង​១,៤៣លាន​នាក់ ក្នុងនោះស្លាប់ ជាង​៣២ពាន់នាក់។ ជាមួយគ្នានោះក៏មានអ្នកឆ្លងកូវីដ១៩ ជិត​១លាននាក់បានព្យាបាលជាសៈស្បើយ​វិលត្រឡប់ទៅផ្ទះវិញផងដែរ​៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print