ខេត្តស្វាយរៀងះក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅរណ្តៅបង្គន់ខាងកើតផ្ទះចំងាយ១០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិត្រពាំងត្រសក់ឃុំម្រាមស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងប្រុសខាងលើមានឈ្មោះផល ណាផាត់ អាយុ២ខួបមានម្ដាយឈ្មោះខួយ សុីនួនអាយុ៣៦ឆ្នាំមុខរបរកសិករនិងឪពុកឈ្មោះឡេន សាផាន អាយុ៣៥ឆ្នាំ
នៅភូមិត្រពាំងត្រសក់ឃុំម្រាមស្រុករមាសហែកខេត្តស្វាយរៀង។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកក្មេងខាងលើពិតជាស្លាប់ដោយសារលង់ទឹកស្លាប់នៅរណ្តៅបង្គន់ប្រាកដមែន។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាមុនថ្ងៃកើតហេតុគាត់ជាប់រវល់ធ្វើការងារផ្ទះខណះទុកអោយកូនរត់លេងនៅដីដោយមិនបានចាប់អារម្មណ៏នោះទេប្រមាណកន្លះម៉ោងស្រែកហៅកូនប្រុសមិនលឹឆ្លើយតបទើបប្រញាប់ប្រញាលដើររកស្រាប់តែប្រទះឃើញស្លាប់នៅរណ្តៅបង្គន់ខាងកើតផ្ទះចំងាយ១០ម៉ែត្របង្កការភ្ញាក់ផ្អើលតែម្ដង។
សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយឪពុកម្ដាយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត។